ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ G7 ប្តូរជំហរវាយតម្លៃថា «បទឈប់បា.ញ់គ្នាគឺចាំបាច់ជាបន្ទាន់បំផុត» ខណៈអ៊ុយក្រែនស្នើជំនួយដើម្បីទប់ទល់​

53 វិនាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​បាន​ស្នើ​ដល់​ប្រមុខ​ការទូត​នៃ​ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម​G7 នូវ​ជំនួយ​សម្រាប់​វាយ​រុញច្រាន​ការ​វាយប្រហារ​តាម​អាកាស​របស់​រស្ស៊ី ដែល​បណ្ដាល​ឲ្យ​មានការ​ដាច់​ភ្លើង​ក្នុង​ទូ​ទាំង​ប្រទេស ពេល​រដូវរងា​មក​ដល់ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ក្រុម​នេះ​មិន​បាន​បន្តឹង​សំឡេង​ដាក់រស្ស៊ី​ដូច​មុន​ៗ​ឡើយ ដោយ​វាយតម្លៃ​ថា បទ​ឈប់​បាញ់​គ្នា​មួយ​គឺ​ចាំបាច់​ជា​បន្ទាន់​បំផុត​នៅ​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​សង្គ្រាម​ជាង​៣​ឆ្នាំ​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​បាន​ស្នើ​ដល់​ប្រមុខ​ការទូត​នៃ​ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម​G7 នូវ​ជំនួយ​សម្រាប់​វាយ​រុញច្រាន​ការ​វាយប្រហារ​តាម​អាកាស​របស់​
រស្ស៊ី ដែល​បណ្ដាល​ឲ្យ​មានការ​ដាច់​ភ្លើង​ក្នុង​ទូ​ទាំង​ប្រទេស ពេល​រដូវរងា​មក​ដល់ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ក្រុម​នេះ​មិន​បាន​បន្តឹង​សំឡេង​ដាក់រស្ស៊ី​ដូច​មុន​ៗ​ឡើយ ដោយ​វាយតម្លៃ​ថា បទ​ឈប់​បាញ់​គ្នា​មួយ​គឺ​ចាំបាច់​ជា​បន្ទាន់​បំផុត​នៅ​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​សង្គ្រាម​ជាង​៣​ឆ្នាំ​។

ក្នុង​សេចក្ដី​ប្រកាស​ចុង​ក្រោយ​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ​នៅ​តំបន់​ទឹកធ្លាក់​ញា់​ហ្គា​រ៉ា​កា​ណា​ដា​ពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា​ មក រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បារាំង កា​ណា​ដា បារាំង អា​ល្លឺ​ម៉​ង អ៊ីតា​លី និង​ជប៉ុន​ថ្លែង​ថា យើង​លើក​ជា​ថ្មី​ថា បទ​ឈប់​បាញ់​គ្នា​គឺ​ចាំបាច់​បន្ទាន់​។ បណ្ដា​ព្រំដែន​អន្តរជាតិ​មិន​ត្រូវ​កែប្រែ​ដោយ​កម្លាំង​ឡើយ​ ។ រដ្ឋមន្ត្រី​ទាំងនោះ​បាន​លើក​ជា​ថ្មី​ពី​ការ​គាំទ្រ​ប្ដូរផ្ដាច់​ដល់​អ៊ុយ​ក្រែ​ន និង​អធិបតេយ្យភាព​របស់​ប្រទេស​នោះ​។

ថ្លែង​ក្នុង​ឱកាស​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ការ​ទេស​អ៊ុយ​ក្រែ​ន លោក​អាន​ឌ្រី​អ៊ីស៊ី​​ប៊ី​ហា ដែល​ទៅ​ចូលរួម​ដែរ​លើក​ឡើង​ថា អ៊ុយ​ក្រែ​ន​ចង់​បញ្ចប់សង្គ្រាម​ដោយ​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​បាន​និង​អំពាវនាវ​ដល់​G7 ឲ្យ​បន្ត​វិនិយោគ ក្នុង​ការ​ផលិត​មី​ស៊ីល​និង​ដ្រូ​ន​និង​ជួយ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន​ត្រូវ​ជម្នះ​រដូវរងា​ដ៏​សែន​លំបាក​និង​តឹងតែង​បំផុត​។ យើង​ត្រូវការ​នូវ​ការ​ជួយ​ទ្រទ្រង់​ពី​សំណាក់​បណ្ដា​ដៃគូ​យើង​។ កាលពី​ថ្ងៃ​ទី​១២​វិច្ឆិកា​កា​ណា​ដា ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង
រស្ស៊ី ហើយ​មួយ​ថ្ងៃមុន​នេះ​អង់គ្លេស​សន្យា​ផ្ដល់​ហិរញ្ញវត្ថុ​ជួ​​យ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​។ លោក​ថា​ប្រធានាធិបតី​រស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​តែង​ស្រមៃ​ជា​និច្ច​ថា​នឹង​អាច​ឈ្នះ
​សង្គ្រាម​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ា​កូ​រូ​ប៊ិ​យ៉ូ​មិន​បាន​ប្រកាស​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ថ្មី​របស់​អា​មេ​រិ​ក​ឡើយ តែ​តាម​បណ្ដាញ​សង្គម​លោក​ពោល​ថា កិច្ចប្រជុំ​លើក​នេះ​អាច​ពិនិត្យ​លើ​បណ្ដា​មធ្យោបាយ​ពង្រឹង​កិច្ច​ការពារ​របស់​អ៊ុយ​ក្រែ​ន ហើយ​បញ្ចប់​ជម្លោះ​បង្ហូរឈាម​។ លោក​បន្ត​ថា​សហរដ្ឋអាមេរិក​នៅ​តែ​តាំងចិត្ត​ធ្វើការ​ជាមួយ​បណ្ដា​ដៃគូ ដើម្បី​លើកទឹកចិត្ត​រស្ស៊ី ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​ហើយ​ចូលរួម​ដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​ដើម្បី​សន្តិភាព​ដ៏​ស្ថិតស្ថេរ​មួយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ