ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ដាស់តឿន​ឪពុក​ម្តាយ ៖ គ្រាប់​ពណ៌​រីករាយ ពង្រីក​ខ្លួន​ក្នុង​ពោះវៀន​! អាច​បង្ក​ឱ្យ​មានការ​ហូរ​ឈាម និង​ត្រូវ​វះកា.ត់

2 ម៉ោង មុន

សូម​មាតាបិតា​-​អាណាព្យាបាល​កុមារ​តូច​ៗ ប្រុង​ប្រយ័ត្ន និង​មើលថែ​កូនចៅ​ឲ្យ​បាន​ល្អ ពេល​ក្មេង​តូច​ៗ​លេង​ជាមួយ គ្រាប់​ពណ៌​រីករាយ ។ នេះ​បើ​យោង​តាម​ផេ​ក Dr. Beat Richner…

សូម​មាតាបិតា​-​អាណាព្យាបាល​កុមារ​តូច​ៗ ប្រុង​ប្រយ័ត្ន និង​មើលថែ​កូនចៅ​ឲ្យ​បាន​ល្អ ពេល​ក្មេង​តូច​ៗ​លេង​ជាមួយ គ្រាប់​ពណ៌​រីករាយ ។ នេះ​បើ​យោង​តាម​ផេ​ក Dr. Beat Richner បាន​ប្រកាស​នា​ថ្ង​ទី​៤ ខែតុលា ឆ្នាំ​២០២៥

ពេល​ក្មេង​តូច​ៗ​លេង​ជាមួយ គ្រាប់​ពណ៌​រីករាយ​នេះ​ប្រឈម​នឹង​ការ​អាច​ស្លាក់​ចូល​ក្នុង​មាត់​ធ្លាក់​ចូល​ដល់​ក្រពះ​-​ពោះវៀន ដែល​គ្រាប់​ពណ៌​រីក​នេះ​នឹង​ពង្រីក​ខ្លួន កាន់តែ​ធំ​ពេល​ត្រូវ​ទឹក ហើយ​បណ្តាល​ឲ្យ​ស្ទះ​ពោះ​រៀន និង​អាច​ឲ្យ​គ្រោះថ្នាក់​ហូរ​ឈាម​ក្នុង​ក្រពះ​ពោះវៀន​ផង​ដែរ ។

នៅ​ពេល​លេប​ចូល​ដោយ​ចៃដន្យ នឹង​ស្ទះ​ពោះវៀន ហើយ​ត្រូវ​ធ្វើការ​វះកាត់​ពោះវៀន ដើម្បី​យក​គ្រាប់​រីក​នោះ ។ ក្នុង​ឆ្នាំ​២០២៥​នេះ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ បាន​ទទួល​កុមារ​តូច​ៗ​អាយុ​ពី​១-៣​ឆ្នាំ ចំនួន​៧​នាក់ ដែល​មាន​បញ្ហា​ស្ទះ​ពោះវៀន បណ្តាល​មក​ពី​ការ​លែង​គ្រាប់​ពណ៌​រីក ហើយ​ស្លាក់​ចូល​ក្នុង​ក្រពះ​ពោះវៀន ដែល​ត្រូវ​ធ្វើការ​វះកាត់​ចោះ​ពោះវៀន និង​កា​ឆ្លុះ​បំបែក​ទាញ​យក​តាម​អង់​ដូ​ស្កូ​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ