ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​ទល់លាមក​! ស្ពៃក្តោប​ជា​បន្លែ​សាមញ្ញ​តែ​មាន​ថាមពល​ជួយ​សម្អាត​ពោះវៀន​កម្រិត​ខ្ពស់​!

2 ម៉ោង មុន

ប្រសិនបើ​អ្នក​កំពុង​ជួប​បញ្ហា ទល់លាមក ហើមពោះ ឬ​ចង់​ពង្រឹង​ភាពស៊ាំ​របស់​រាង​កាយ​ទាំងមូល ដំណោះស្រាយ​អាច​ស្ថិត​នៅ​ក្នុង​បន្លែ​មួយ​ប្រភេទ​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​៖ នោះ​គឺ ស្ពៃក្តោប​! យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បានឱ្យ​ដឹង​ថាអ្នកជំនាញ​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា ស្ពៃក្តោប​គឺជា…

ប្រសិនបើ​អ្នក​កំពុង​ជួប​បញ្ហា ទល់លាមក ហើមពោះ ឬ​ចង់​ពង្រឹង​ភាពស៊ាំ​របស់​រាង​កាយ​ទាំងមូល ដំណោះស្រាយ​អាច​ស្ថិត​នៅ​ក្នុង​បន្លែ​មួយ​ប្រភេទ​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​៖ នោះ​គឺ ស្ពៃក្តោប​!

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បានឱ្យ​ដឹង​ថា
អ្នកជំនាញ​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា ស្ពៃក្តោប​គឺជា “​ដង្ហើម​ជីវិត​” ពិតប្រាកដ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​វា​ផ្ទុក​ជាតិ​សរសៃ​ទាំង​ពីរ​ប្រភេទ ដែល​ផ្តល់​ផលប្រយោជន៍​ចំពោះ​ពោះវៀន​ដូច​ខាងក្រោម​៖

១. ជាតិ​សរសៃ​មិន​រលាយ​: «​អំបោស​» សម្អាត​ផ្លូវ​បន្ទោបង់
ស្ពៃក្តោប​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​មិន​រលាយ ដែល​ជា​ប្រភេទ​កាបូ​អ៊ី​ដ្រា​ត​ដែល​រាង​កាយ​មិន​រំលាយ ប៉ុន្តែ​មាន​តួនាទី​សំខាន់​បំផុត​ក្នុង​កា​រប​ញ្ចូ​ន​កាក​សំណល់​៖

សម្រួល​លាមក​: ជាតិ​សរសៃ​នេះ​ធ្វើការ​ដូច​ជា «​អំបោស​ធម្មជាតិ​» ដោយ​បង្កើន​បរិមាណ និង​បន្ទន់​លាមក ជួយ​ឲ្យ​លាមក​ងាយស្រួល​ធ្វើ​ចលនា​ក្នុង​ពោះវៀន​។
បន្ទោបង់​ទៀងទាត់​: ផលវិបាក​គឺ​ជួយ​សម្រួល​ដល់​ដំណើរការ បន្ទោបង់​ឲ្យ​មាន​ភាព​ទៀងទាត់ បញ្ចប់​បញ្ហា​ទល់លាមក​ដ៏​រ៉ាំរ៉ៃ​។

២. ជាតិ​សរសៃ​រលាយ​: «​ចំណី​» ចិញ្ចឹម​បាក់តេរី​ល្អ​ក្នុង​ពោះវៀន
លើស​ពី​នេះ ស្ពៃក្តោប​ក៏​ផ្ទុក​ជាតិ​សរសៃ​រលាយ ដែល​មាន​លក្ខណៈ​ជា Prebiotics សម្រាប់​ចិញ្ចឹម​មេរោគ​ល្អ​ក្នុង​ពោះវៀន​៖

បង្កើន​ភាពស៊ាំ​៖ ការ​កើនឡើង​នៃ​បាក់តេរី​ល្អ មិន​ត្រឹមតែ​ជួយ​ឲ្យ​ពោះវៀន​ដំណើរការ​ល្អ​ទេ តែ​ថែម​ទាំង ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ របស់​រាង​កាយ​ទាំងមូល​ផង​ដែរ​។

ផលិត​វីតាមីន​: បាក់តេរី​ល្អ​ជួយ ផលិត​សារធាតុចិញ្ចឹម​សំខាន់​ៗ ដូច​ជា​វីតាមីន K2 និង​វីតាមីន B12 ដែល​ចាំបាច់​សម្រាប់​សុខភាព​ទូទៅ​។

សេចក្តីសន្និដ្ឋាន​: ដើម្បី​ដក​ប្លុក និង​សម្អាត​ពោះវៀន ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ពី​ខាងក្នុង ស្ពៃក្តោប​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ អ្នក​អាច​បញ្ចូល​ស្ពៃក្តោប​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ តាម​រយៈ​ការ​ញ៉ាំ​ជា​សាឡា​ត់ ឬ​ស្ងោរ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ