ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បើកដំណើរការមូលនិធិ កាណាឌីយ៉ា ជាមួយនឹងការវិនិយោគលើកដំបូងជាមួយក្រុមហ៊ុន ចល័ត ឡូជីស្ទីក ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប…
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប…
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានបង្កើតក្រុមហ៊ុន «Canadia Impact Fund Co. (CIFC)» ដែលជាគំនិតផ្តួចផ្តើមវិនិយោគថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់សហគ្រិនវ័យក្មេងកម្ពុជា ។ ការវិនិយោគដំបូងរបស់មូលនិធិនេះ គឺនៅក្នុងក្រុមហ៊ុន ចល័ត ឡូជីស្ទីក ដែលជាក្រុមហ៊ុនដឹកជញ្ជូន ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបម្រើដល់អាជីវកររាប់ពាន់នាក់ទូទាំងប្រទេស ។

«នេះគឺជាជំហានដ៏សំខាន់មួយដើម្បីគាំទ្រដល់ស្ថាបនិកក្នុងស្រុក ដែលកំពុងកសាងដំណោះស្រាយពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មនៅកម្ពុជា ។ ក្រុមហ៊ុន ចល័ត ឡូជីស្ទីក បានបង្ហាញពីការអនុវត្តដ៏រឹងមាំ ភាពជឿជាក់របស់អតិថិជន និងសមត្ថភាពក្នុងការពង្រីកខ្លួន ។ តួនាទីរបស់យើងគឺជួយពួកគេឱ្យរីកចម្រើនបន្ថែមទៀត» ។ លោក Thierry Tea សហស្ថាបនិក និង នាយកប្រតិបត្តិនៃ Canadia Impact Fund បានលើកឡើង ។
គាំទ្រដល់កំណើនក្នុងវិស័យភស្តុភារកម្ម និងពាណិជ្ជកម្មឌីជីថល ៖ បង្កើតឡើងដោយសហគ្រិនកម្ពុជាបីរូប ដែលត្រូវបានទទួលស្គាល់នៅក្នុងទស្សនាវដ្តី «Forbes 30 Under 30 Asia» ក្រុមហ៊ុន ចល័ត ឡូជីស្ទីក បានក្លាយជាកម្មវិធីដឹកជញ្ជូនឈានមុខគេមួយរបស់ប្រទេស ។ ក្រុមហ៊ុននេះបានបញ្ចប់ការដឹកជញ្ជូនជាងមួយលានដង ជាមួយនឹងអត្រាជោគជ័យ ៩៨% បម្រើជាង ៦៥០០ អាជីវករ និងបានដំណើរការប្រតិបត្តិការបង់ប្រាក់ពេលទទួលទំនិញជាង ២០ លានដុល្លារអាមេរិក ។

លោក Sethey Sou នាយកប្រតិបត្តិក្រុមហ៊ុន ចល័ត ឡូជីស្ទីក បានមានប្រសាសន៍ថា «យើងប្តេជ្ញាផ្តល់សេវាកម្មដឹកជញ្ជូនដែលអាចទុកចិត្តបានរហ័ស និងមានតម្លាភាពសម្រាប់អតិថិជន និងអាជីវកររបស់យើង ។ ការសហការជាមួយ Canadia Impact Fund ពង្រឹងសមត្ថភាពរបស់យើងក្នុងការកែលម្អប្រតិបត្តិការ បច្ចេកវិទ្យា និងបទពិសោធន៍របស់អតិថិជន ខណៈពេលដែលយើងបន្តអភិវឌ្ឍខ្លួន» ។
មូលនិធិដើម្បីគាំទ្រដល់សហគ្រិនកម្ពុជាជំនាន់ក្រោយ ៖ ការបើកដំណើរការ CIFC បង្ហាញពីការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងស្ថាបនិក លោក អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ចាប់តាំងពីឆ្នាំ ១៩៩១ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍សហគ្រិនភាពក្នុងស្រុករបស់ប្រទេសកម្ពុជា ។ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានគាំទ្រដល់អង្គការដូចជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសហគ្រាសធុនតូច និងមធ្យមជាមួយ FASMEC ។

ដោយប្រើប្រាស់មូលដ្ឋានគ្រឹះនៃសម្ព័ន្ធក្រុមហ៊ុន CIFC កំណត់ការផ្តោតទ្វេដងទៅលើប្រព័ន្ធអេកូឡូស៊ីនៃនវានុវត្តន៍ និងនិរន្តរភាព ដោយជឿជាក់លើទស្សនវិស័យរយៈពេលវែងរបស់ប្រទេសកម្ពុជា ដោយការវិនិយោគលើវិស័យដូចជា សុខាភិបាល ការអប់រំ បច្ចេកវិទ្យា ជីវបច្ចេកវិទ្យា ម្ហូបអាហារ ភស្តុភារកម្ម និងបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព ។
ក្រុមការងាររបស់ CIFC មានអ្នកជំនាញកម្ពុជា និងអន្តរជាតិដែលមានបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការអភិវឌ្ឍអាជីវកម្ម ។ បន្ថែមពីលើការគាំទ្រដល់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនៅកម្ពុជា មូលនិធិនេះក៏បើកចំហសម្រាប់ការវិនិយោគលើក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាស៊ាន ដែលអាចនាំមកនូវសមត្ថភាព បច្ចេកវិទ្យា ឬភាពជាដៃគូថ្មីៗដល់ប្រទេសកម្ពុជា ។
ក្រៅពីការគាំទ្រដល់ក្រុមហ៊ុនសហគ្រិនថ្មីនៅកម្ពុជា មូលនិធិនេះក៏បើកចំហសម្រាប់ការវិនិយោគលើក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាស៊ាន ដែលអាចនាំមកនូវសមត្ថភាព បច្ចេកវិទ្យា និងភាពជាដៃគូថ្មីៗដល់ប្រទេសកម្ពុជា ។ CIFC ក៏ប្រើប្រាស់បណ្តាញសម្ព័ន្ធជាមួយដៃគូបច្ចេកវិទ្យាសកល រួមមាន Google, Apple, Huawei, Alibaba, Grab និង Bolt ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងបង្កើនភាពមើលឃើញអន្តរជាតិសម្រាប់ស្ថាបនិកកម្ពុជា ។ មូលនិធិនេះសហការជាមួយបណ្តាញគាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដូចជា សហគ្រិនខ្មែរ (KE), Smart Axiata’s Startup Space, 2080 Ventures, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និង Impact Hub ដើម្បីពង្រឹងផ្លូវសម្រាប់ស្ថាបនិកក្នុងស្រុក ។ លោក Thierry Tea បានបន្ថែមថា «គោលបំណងរបស់យើងគឺលើកទឹកចិត្តដល់ស្ថាបនិកកម្ពុជាកាន់តែច្រើន នវានុវត្តន៍កម្ពុជាកាន់តែច្រើន និងរឿងរ៉ាវជោគជ័យសម្រាប់កម្ពុជាកាន់តែច្រើន» ។

សន្ទុះក្នុងវិស័យចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រទេសកម្ពុជា ៖ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនថ្មីរបស់ប្រទេសកម្ពុជាបន្តទទួលបានសន្ទុះតាមរយៈកិច្ចសហការរវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍអន្តរជាតិ ។ កម្មវិធីដូចជា Impact Hub គំនិតផ្តួចផ្តើម Founders First របស់ FirstWave Generation Future របស់ UNICEF និងកម្មវិធី Plug and Play របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជួយពង្រីកការអភិវឌ្ឍជំនាញសហគ្រិនភាព ការណែនាំ និងឱកាសសម្រាប់អ្នកច្នៃប្រឌិតវ័យក្មេង ។
ទន្ទឹមនឹងនេះ រាជធានីភ្នំពេញបានឃើញការកើនឡើងនៃកន្លែងច្នៃប្រឌិតថ្មីៗដូចជា Raintree និង Connexion Hub ដែលទើបនឹងបើកដំណើរការថ្មីៗនេះ ដែលជាបរិវេណទំនើបមួយដែលបំផុសគំនិតដោយ Station F របស់ប្រទេសបារាំង ។ ខនិកសិន (Connexion) ប្រមូលផ្តុំសហគ្រិនថ្មីដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យាអប់រំ សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ ប្លុកឆេន បញ្ញាសិប្បនិម្មិត រ៉ូបូត ហិរញ្ញវត្ថុបច្ចេកវិទ្យា ពាណិជ្ជកម្មឌីជីថល កីឡា និងការប្រឹក្សាយោបល់ ដែលឆ្លុះបញ្ចាំងពីវត្តមានកាន់តែខ្លាំងឡើងនៃសហគ្រិនភាពដែលជំរុញដោយបច្ចេកវិទ្យានៅក្នុងតំបន់ពាណិជ្ជកម្មកំពុងអភិវឌ្ឍរបស់ទីក្រុង ។
នៅក្នុងបរិបទនេះ មូលនិធិ Canadia Impact Fund មានគោលបំណងគាំទ្រការកើនឡើងជាបន្តបន្ទាប់នៃការច្នៃប្រឌិតរបស់កម្ពុជា ដោយដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មដែលកំពុងរីកចម្រើននៅក្នុងតំបន់ ជាកន្លែងដែលស្ថាបនិកក្នុងស្រុក ដើមទុនក្នុងស្រុក និងដៃគូអន្តរជាតិធ្វើការរួមគ្នាដើម្បីបង្កើតឱកាសថ្មីៗ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ