ប្រទេសហ្វ៊ីលីពីន ៖ មនុស្សយ៉ាងតិច២៥នាក់បានត្រូវស្លាប់ ពេលព្យុះទីហ្វុងឈ្មោះFUNG WONGវាយប្រហារកាលពីថ្ងៃទី៩និងទី១០ វិច្ឆិកា លើហ្វ៊ីលីពីន។ ក្រៅពីមនុស្សស្លាប់ទាំងនេះប្រជាជនច្រើនពាន់នាក់ នៅតែស្ថិតនៅដាច់ពីគេ។ ចុះថមថយកម្លាំងមកជាព្យុះត្រូពីកាល់សាហាវមួយ FUNG WONGពេលនេះកំពុងបោកបក់សំដៅកោះតៃវ៉ាន់ និងទៅដល់ទីនោះនាថ្ងៃទី១២ វិច្ឆិកា។

ហ្វ៊ីលីពីនកំពុងវាយតម្លៃពីការបំផ្លាញដោយព្យុះនេះនិងរាប់ចំនួនអ្នកស្លាប់។ ពួកអ្នកជួយសង្គ្រោះប្រដាប់ដោយប៉ែលនិងរណារ នាថ្ងៃទី១១ វិច្ឆិកា ចាប់ផ្ដើមបោសសម្អាតការបំផ្លាញដោយព្យុះនោះ ពេលទឹកជំនន់ចាប់ស្រកតាមភូមិនានាដែលទឹកលិច ដោយតុល្យការអ្នកស្លាប់មានដល់២៥នាក់។
ព្យុះនេះដែលបង្ខំឲ្យមនុស្សដល់១,៤លាននាក់ជម្លៀសខ្លូនចេញនៅហ្វ៊ីលីពីននោះ បានចុះថយកម្លាំងមកជាព្យុះត្រូពីកាល់ ដែលកំពុងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅតៃវ៉ាន់ ហើយបោកបក់ដល់ដែនដីនេះនាថ្ងៃទី១២វិច្ឆិកា។ បណ្ដាសាលារៀននិងការិយាល័យនានាត្រូវបិទទ្វារ។
ព្យុះទីហ្វុងFUNG WONGកាលពីយប់ថ្ងៃទី៩ វិច្ឆិកា វាយប្រហារលើឆ្នេរសមុទ្រភាគខាងកើតហ្វ៊ីលីពីន ហើយបោកបក់ស្ទើរលើដែនប្រទេសនេះទាំងមូល ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្យុះទីហ្វុងKALMAEGI ដែលវាយប្រហារលើបណ្ដាកោះនាភាគកណ្ដាលប្រទេស បណ្ដាលឲ្យមនុស្សស្លាប់ដល់២៣២នាក់មក៕
ចែករំលែកព័តមាននេះ