ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​៣ថ្ងៃជាប់​គ្នា លិ.ចផ្លូវ សាលារៀន និងស្រែចម្ការ​នៅ​ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​

9 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ភ្លៀង​ផ្គរ​រន្ទះ លាយឡំ​ខ្យល់​កន្ត្រាក់ រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា បណ្តាល​ឱ្យ​លិចនៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​អង្គរជុំ ។ ទឹកបានជន់លិច​​ដូច​ជានៅ​ក្នុង​បរិវេណ​វិទ្យាល័យ​អង្គរជុំ ,…

ខេត្ត​សៀម​រា​ប ៖ ភ្លៀង​ផ្គរ​រន្ទះ លាយឡំ​ខ្យល់​កន្ត្រាក់ រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា បណ្តាល​ឱ្យ​លិចនៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​អង្គរជុំ ។ ទឹកបានជន់លិច​​ដូច​ជានៅ​ក្នុង​បរិវេណ​វិទ្យាល័យ​អង្គរជុំ , តាម​បណ្តោយ​ផ្លូវជាតិ និង ស្រែ​ចម្ការ ដំណាំ កសិកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ មួយ​ចំនួន នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង ៧ និង នាទី​ព្រឹក​នេះ ។

បើ​តាម​ប្រសាសន៍​របស់ លោក ភ​ន់ សុខុម អភិបាល​នៃ​គណៈ​អភិបាលស្រុក បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា លោក បាន​ដឹកនាំ លោក ថា​ន់ អាន់ អភិបាលរង​ស្រុក , លោកនាយក​រដ្ឋបាល អនុប្រធាន​ការិយាល័យ​ច្រកចេញ​ចូ​តែ​មួយ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ហូ រំលង​ផ្លូវ និង​លិច​ស្រូវ​ប្រជាពលរដ្ឋ នៅ​ភូមិ​ដូន​ពេ​ង និង ភូមិ​រំដួល​ថ្មី ឃុំ​ដូន​ពេ​ង ក្នុងស្រុក​អង្គ​រុះ និង នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​អង្គរជុំ ។​

បច្ចុប្បន្ន​នេះ ស្ថានភាព​ទឹក​មានការ​ស្រក​ចុះ វិញ​បណ្តើរ ៗ ហើយ នៅ​ផ្នែក​ខាងលើ តែ​ទឹក​អាច​កើនឡើង​នៅ​ផ្នែក​ខាងក្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ