សហរដ្ឋអាមេរិក ៖ ទីបំផុត ការកកស្ទះថវិកាអាមេរិក ហៅSHUTDOWNត្រូវបានបញ្ចប់ហើយ បន្ទាប់ពីការផ្ដល់ភ្លើងខៀវរបស់ព្រឺទ្ធសភា។ សភាអាមេរិកត្រូវបោះឆ្នោតអនុម័តនាថ្ងៃទី១២វិច្ឆិកា ការលុបចោលការកកស្ទះថវិកាសហព័ន្ធនោះ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំវាយតម្លៃថា នេះជាជ័យជម្នះធំមួយ តែកំហឹងកំពុងមានការកើនឡើងក្នុងចំណោមពួកអ្នកប្រជាធិបតេយ្យ ចំពោះបណ្ដាព្រឹទ្ធសមាជិកនៃគណបក្សពួកគេ ដែលព្រមព្រៀងជាមួយពួកអ្នកសាធារណរដ្ឋបញ្ចប់SHUTDOWN។
បន្ទាប់ពីជាប់គាំងអស់ពេល៤០ថ្ងៃ ព្រឹទ្ធសភាអាមេរិកបានអនុម័តកាលពីថ្ងៃទី១០វិច្ឆិកាសំណើច្បាប់មួយដែលពន្យារពេលថវិកាបច្ចុប្បន្ន រហូតដល់ដំណាច់ខែមករាឆ្នាំ២០២៦ ។
ចំណែកសភាដែលពួកអ្នកសាធារណរដ្ឋមានសំឡេងភាគច្រើន ត្រូវរួមប្រជុំនាថ្ងៃទី១២វិច្ឆិកាដើម្បីអនុម័តសំណើច្បាប់នេះ។ ដូច្នេះនៅសល់តែការចុះហត្ថលេខារបស់ប្រធានាធិបតីលោកដូណាល់ត្រាំដើម្បីឲ្យច្បាប់នោះមានសុពលភាពសម្រាប់ការលុបចោល់SHUTDOWN៕
ចែករំលែកព័តមាននេះ