សង្គ្រាមអ៊ុយក្រែន ៖ លោកTIMOUR MINDICH សហម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនផលិតទូរទស្សន៍មួយបង្កើតឡើងដោយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ត្រូវបានរដ្ឋអាជ្ញាពិសេស ប្រឆាំងអំពើពុករលួយ ជាស្ថាប័នឯករាជ្យមួយចោទប្រកាន់ពីបទត្រួតត្រាលើការប្រមូល បែងចែក និងធ្វើឲ្យស្របច្បាប់ដល់បណ្ដាមូលនិធិ មានប្រភពឧក្រិដ្ឋក្នុងផ្នែកថាមពលអ៊ុយបក្រែន។ ប្រព័ន្ធពុករលួយដែលរកឃើញនោះ ទាក់ទិនទឹកប្រាក់១០០លានដុល្លារ។
ជាមនុស្សជិតដិតជាមួយលោកហ្សេឡេនស្គីលោកTIMOUR MINDICH ទទួលការចោទប្រកាន់កាលពីថ្ងៃទី១១វិច្ឆិកាពីបណ្ដាអ្នកស៊ើបអង្កេតអ៊ុយក្រែនថា ជាអ្នករៀបចំបណ្ដាញពុករលួយដ៏ធំមួយទាក់ទិននឹងទឹកប្រាក់១០០លានដុល្លារ ។ ការចោទប្រកាន់ទាំងនេះជារបត់មួយ ក្នុងរឿងអាស្រូវពុករលួយដែលធ្វើឲ្យរង្គើររដល់ផ្នែកថាមពលរបស់ប្រទេស និងជាការបង្កើនកណ្ដាប់ដៃដែកដែលកំពុងធ្វើទាំងក្នុងផ្ទៃរដ្ឋអំណាចអ៊ុយបក្រែនផង។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែននិងអតីតរដ្ឋមន្ត្រីថាមពល ទទួលការចោទប្រកាន់ពីបទទទួលលាភសក្ការៈផ្ទាល់ខ្លួនពីលោកTIMOUR MINDICHជាថ្នូរនឹងការត្រួតពិនិត្យលើលំហូរហិរញ្ញវត្ថុរបស់ផ្នែកថាមពលអ៊ុយក្រែន។ ទីភ្នាក់ងារជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន ប្រកាសពីការកម្ទេចប្រព័ន្ធពុករលួយ ទាក់ទិននឹងទឹកប្រាក់១០០លានដុល្លារនោះ។ មនុស្ស៥នាក់បានត្រូវចាប់ខ្លួន ហើយ៧នាក់កំពុងជាប់ឃុំឃាំង ៕
ចែករំលែកព័តមាននេះ