ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ឆ្កឹះ​សោ​ឃ្លាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​នៅ​កំ​បូល ​លួ.ច​ម៉ូតូ​ជា​បន្តបន្ទាប់​អស់​២​គ្រឿង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ឃ្លាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​ចោរ​ឆ្លឹះ​សោរ នឹង​យក​មេសោ​ទៅ​ខ្ទាស់ បន្ទប់​កម្មករ​ហើយ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣ ​ឈានចូលព្រឹក​​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ឆ្នាំ ២០២៥…

រាជធានី​ភ្នំពេញ ៖ ​ឃ្លាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​ចោរ​ឆ្លឹះ​សោរ នឹង​យក​មេសោ​ទៅ​ខ្ទាស់ បន្ទប់​កម្មករ​ហើយ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣ ​ឈានចូលព្រឹក​​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ឆ្នាំ ២០២៥ ​នៅ​ចំណុច​ឃ្លាំង​សិប្បកម្ម​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ម៉ូតូ​២គ្រឿង​ដែល​ក្រុម​ចោរលួច​នោះ​ ១​គ្រឿង​ម៉ាក់ scoopy ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ១JW.៨០០៨ ​ម្ចាស់​ឈ្មោះ​ស៊ិ​ន សុ​ផា​រ័​ត្ន​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ប៊ីត​ ពណ៌​ស​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​១IV.៩២២០ ​ដែល​មាន​ម្ចាស់​ឈ្មោះ​តុង ឌី​ណា​ ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​សិប្បកម្ម​ ។

តាមប្រភពពី​​ម្ចាស់​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​មុន​ពេល​កើត​គាត់​បាន​រៀបចំ​ចាក់សោរ ឃ្លាំង​ទៅ​ដេក​នៅផ្ទះ​ក្បែរ​នោះ​។​ដោយនៅ​ក្នុង​ឃ្លាំង​មាន​កម្មករ​ចំនួន ៧ នាក់​ស្នាក់​នៅ​ចេញចូល​តាម​ទ្វារ​តូច​។​នៅ​វេលា​ម៉ោង ៣​​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី​១២ ​ខែវិច្ឆិកា​ ឈ្មោះ​នាង តូច​ ភេទ​ប្រុស ​ដែល​ជា​បុគ្គលិក​របស់​គាត់​ជួល​ផ្ទះ​ស្នាក់​នៅ​ខាងក្រៅ មក​ដឹក​នំ​បញ្ចុក​អោយ​ម៉ូយ ស្រាប់តែ​ឃើញ​ទ្វារ​ចំហរ ហើយ​បន្ទប់​កម្មករ​ដែល​ស្នាក់​នៅ​ត្រូវ​បាន​គេ​ខ្ទាស់​សោរ​ពី​ក្រៅ​(​ដោយ​ចោរ​ឆ្កឹះ​សោ​ឃ្លាំង​ចំនួន​២​យក​ទៅ​ខ្ទាស់​)​។

តាម​ម្ចាស់​សិប្បកម្ម​បានអោយ​ដឹង​ទៀត​ថា នៅ​យប់​នោះ​កូនចៅ​បាន​តេ​ប្រាប់​មក​មើល​បាត់​ម៉ូតូ​ចំនួន​២​គ្រឿង​ក៍បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​កន្ទោក​។

តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញក្រុម​ចោរ​មាន​គ្នា​ចំនួន​៤​នាក់ បាន​ធ្វើ​កម្ម​ភាព​ឆ្កឹះ​សោរ​ចូល​លួច​យក​ម៉ូតូ​២​គ្រឿង​ជា​បន្តបន្ទាប់​នៅ​វេលា​ម៉ោង​១​និង​៤២​នាទី​រំលង​អា​ធ្រា​ត្រ ដោយ​២​នាក់​យក​ជើង​ធាក់​ដៃចង្កូត ម៉ូតូ​ស្កុប​ពី​កាច់​សោ ករួច​បណ្តើរ​ចេញ និង​២​នាក់​ទៀត​យក​ជើង​ធាក់​កាច​សោក​ម៉ូតូ​ប៊ីត រួច​បណ្តើរ​ចេញ​ដោយ​សុ​វត្តិភាព​។

តាម​ម្ចាស់​ម៉ូតូ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ជួយ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទា​​ទោស​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ