ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​វ៉ា​ជែង​ផ្លូវជាតិ​លេខ​១ បុក​ជាមួយ​រថយន្ត​កុង​ទី​ន័​រ​ ស្លាប់​២​នាក់​​ទាំង​ព្រឹក

6 ម៉ោង មុន

ខេត្តកណ្តាល ៖ បុរស​២​នាក់ បាន​ស្លាប់ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្ដ​កុង​ទី​ន័​រ​សណ្ដោង​រ៉ឺ​ម៉ក បុក​ជាមួយ​ម៉ូតូ ពេញទំហឹង នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ៤៤-៤៥ ចំណុច​ភូមិ​ព្រែក​ត្រែង…

ខេត្តកណ្តាល ៖ បុរស​២​នាក់ បាន​ស្លាប់ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្ដ​កុង​ទី​ន័​រ​សណ្ដោង​រ៉ឺ​ម៉ក បុក​ជាមួយ​ម៉ូតូ ពេញទំហឹង នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ៤៤-៤៥ ចំណុច​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទីព្រឹកថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាង រថយន្ដ​មួយ​គ្រឿង​ម៉ាក ​SCANIA ពណ៌​លឿង ផលិត​ឆ្នាំ​២០០៧ ប្រភេទ​ក្បាល​សណ្តោង​ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A-3762 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ពណ៌​លឿង ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង 4A-3762 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេច​ខ្លួន​បាត់​)​ ដែល​បើកបរ​មាន ទិស​ដៅ ពី​អ្នក​លឿង​ទៅ ភ្នំពេញ (​ពី​កើត​ទៅ​លិច​) ​តាម​ផ្លូវជាតិ​លេខ​១​។ ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​ជាមួយ​ម៉ូតូ​០១ គ្រឿង​ម៉ាក ​HONDA DREAM C125 ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1BQ-2735 បើកបរ​ដោយ​ឈ្មោះ ស្រ៊ា ស្រ៊ា​ន ភេទ​ប្រុស អាយុ​២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ទាប ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្ដព្រៃវែង​ និង​អ្នក​រួម​ដំណើរ​០១ នាក់ទៀត មិន​ស្គាល់​អត្ដសញ្ញាណ ដែល​បើកបរ​មាន​ទិស​ដៅ​ផ្ទុយ​គ្នា (​ភ្នំពេញ​ទៅ​អ្នក​លឿង​វិញ​) ​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ចំណែក​ម៉ូតូ​វិញ​ បាន​ខ្ទេច​មើល​លែង​យល់ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​កៀនស្វាយ បាន​ធ្វើការ​វាស់វែង យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ខណៈ​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ បណ្តាល​មក​ពី អ្នកបើកបរ​ម៉ូតូ បើកបរ​ធ្វេសប្រហែស មិន​ប្រុង​ប្រយ័ត្ន បើក​រំលោភ​ចូល​ចំណែក​ផ្លូវ ​នៃ​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ