ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសត្រឹម​រយៈពេល២៤ម៉ោង ​មនុស្ស១០នាក់ស្លា.ប់ និង១៦ នាក់រ.ង.របួ.ស

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ (​គិត​ត្រឹម​ពី​ម៉ោង​១៤៖០០ ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ
(​គិត​ត្រឹម​ពី​ម៉ោង​១៤៖០០ ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដល់​ម៉ោង​១៤៖០០​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥) បាន​កើតឡើង​ចំនួន​១៤​លើក (​យប់​៩​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ (​ស្រី ៣​នាក់​), រង​របួស​សរុប​១៦​នាក់ (​ស្រី​៣​នាក់​), រង​របួសធ្ងន់ ៨​នាក់ (​ស្រី​១​នាក់​) រង​របួសស្រាល​៨​នាក់
(​ស្រី​២​នាក់​) និង​មិន​ពាក់មួក​សុវត្ថិភាព​៦​នាក់ (​យប់​៤​នាក់​)​ ។ នេះបើយោងតាមប្រភពពីអគ្គស្នង​ការដ្ឋាននគរបាលជាតិ ។


យោង​តាម​ទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកទូ​ទាំង​ប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​។

របាយការណ៍​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន ១០​លើក (​ស្លាប់​៩​នាក់​, របួសធ្ងន់​៤​នាក់​, របួសស្រាល​៤​នាក់​), មិន​គោរព​សិទ្ធិ​១​លើក (​ស្លាប់​០​នាក់​, របួសធ្ងន់​២​នាក់​, របួសស្រាល​០​នាក់​) មិ​ប​ប្រកាន់​ស្តាំ​១​លើក ស្លាប់​០​នាក់ របួសធ្ងន់​២​នាក់ ស្រាល​០​នាក់ ស្រវឹង​១​លើក ស្លាប់​១​នាក់ និង​ក​ត្តា​​យាន១​លើក (​ស្លាប់ ០​នាក់​, របួសធ្ងន់ ១​នាក់​, របួសស្រាល​១​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ