ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«យើងខ្ញុំមិនដែលបោះបង់ចោលទេ!» ក្រសួងការពារជាតិ បន្តខិតខំដោះស្រាយឱ្យថៃដោះលែងកងទ័ព១៨រូបឱ្យបានឆាប់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​២៦ ខែតុលា​នេះ​ជា ថ្ងៃ​ទី​៨៩​ហើយ ដែល​វីរ​កងទ័ព​កម្ពុជា​ចំនួន​១៨​រូប…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​២៦ ខែតុលា​នេះ​ជា ថ្ងៃ​ទី​៨៩​ហើយ ដែល​វីរ​កងទ័ព​កម្ពុជា​ចំនួន​១៨​រូប ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​យោធា​ថៃ ។

ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ៖ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​ពួក​គាត់​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត ដើម្បី​ឱ្យ​ពួក​គាត់​អាច​វិល​ត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួក​គាត់ និង​ប្រកបដោយ​សុខ​សុវត្ថិភាព​ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ឥត​ឈប់​ឈរ​នូវ​គ្រប់​យន្តការ​ដោះស្រាយ​ទាំងអស់​លើ​ករណី​នេះ ដើម្បី​ឱ្យ​ភាគី​ថៃ​ដោះ​លែង​កងកម្លាំង​របស់​យើង​ទាំង​១៨​នាក់ នោះ​វិល​ត្រលប់​មក​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត និង​ដោយ​សុខ​សុវត្ថិភាព ។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ​មិន​ដែល​បោះបង់​កងកម្លាំង​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ