ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្មេង.ទំ.នើងដេញកា.ប់គ្នាអុកឡុកកណ្តាល​ក្រុងសៀមរាប

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​អន្តរាគមន៍​ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក ជា រតនៈ នាយការិយាល័យ បាន​បង្ក្រាប​ក្មេង​ទំនើងសុទ្ធតែ​ស្ទាវ​ជាង​៣០​នាក់ មាន​ប្រុស​មាន​ស្រី​អាយុ​ប្រហែល​២០​ឆ្នាំ​ប៉ុណ្ណោះ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​អន្តរាគមន៍​ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋា​ន
​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក ជា រតនៈ នាយការិយាល័យ បាន​បង្ក្រាប​ក្មេង​ទំនើងសុទ្ធតែ​ស្ទាវ​ជាង​៣០​នាក់ មាន​ប្រុស​មាន​ស្រី​អាយុ​ប្រហែល​២០​ឆ្នាំ​ប៉ុណ្ណោះ ដែល​ដេញ​កាប់​ចាក់​គ្នា​ទាំង​ព្រលឹម​អុរ នៅ​កណ្តាល​ក្រុង​សៀមរាប  រួច​នាំ​យក​មក​សាកសួរ ។

ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៥​កន្លង​ទៅ នៅ​កណ្តាល​ក្រុង​សៀម​រាប ដែល​តាម​លោក​វរសេនីយ៍ឯក ជា រតន​: ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំងនេះ តែងតែ​ធ្វើ​សកម្មភាព​អុកឡុក និង​កាប់​ចាក់​គ្នា​នៅ​វេលា​ទៀប​ភ្លឺ ។

ដើម្បី​អនុវត្ត​ឱ្យ​បាន​នូវ​បទបញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត កងកម្លាំង​នគរបាល​បានធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​យ៉ាង​សកម្ម ហើយ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​យក​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាងកើត​ស្ពានថ្ម​ព្រះរាជ​ដំណា​ក់​មុខ​ហាង​លក់​ឥត​ល្ហែ រួច​បញ្ជូន​ទៅ​កាន់​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ត្រួតពិនិត្យ​រកសារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​គ្រប់​គ្នា​ផង​ដែរ  ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា នេះ​ជាការ​រឹត​បន្តឹង​វិធានការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​ដែលធ្វើ​សកម្មភាព​ឱ្យ​ខូច​សណ្តាប់ធ្នាប់ និង​បង្ក​អ​សន្តិសុខ​ក្នុង​ក្រុង​សៀមរាប នៅ​ពេល​ដែល​កងកម្លាំង​មាន​ភារកិច្ច​ក្នុង​ការ​ការពារ​ព្រំដែន ។ ប្រភព​មួយ​រាយការណ៍​ថា នៅ​វេលា​ម៉ោងជាង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ក្មេង​ទំនើង​២​ក្រុម មាន​ប្រុស​មាន​ស្រី​បាន​ជួបជុំ​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​តាម​ដងផ្លូវ​សាធារណៈ​កណ្តាល​ក្រុង​សៀមរាបហើយ​កងកម្លាំង​នគរបាល​អន្តរាគមន៍ និង​ត​ម្រូ​ត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញ​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៣០​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ និង​ម៉ូតូ ១១​គ្រឿង ។

សូម​បញ្ជាក់​ថា ក្នុង​ពេល​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ធ្វើ​ឱ្យ​កងកម្លាំង​រង​របួស​ដៃ​ម្នាក់ដោយ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ជិះ​ម៉ូតូ​បំ​បុក ។បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង​២​ក្រុម និង​វត្ថុ​តាង ត្រូវ​បាន​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ខេត្តរៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ