ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ទាំងនេះ​ប្រាប់​អ្នក​ម្តាយ​ថា កូន​ក្នុង​ផ្ទៃ​ឃ្លាន​ណាស់

43 នាទី មុន

ប្រសិនជា​អ្នក​ម្តាយ​កើត​មាន​អាកា​រៈទាំង​នេះ​ក្នុង​ពេល​មាន​ផ្ទៃពោះ មាន​ន័យ​ថា​កូន​ក្នុង​ផ្ទៃ​កំពុង​តែ​ឃ្លាន​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង នោះ​មាន​ន័យ​ថា អាហារ​ដែល​ក្នុង​ក្រពះ​របស់​អ្នក​រំលាយ​អស់ហើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មិន​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ទៀត​ទេ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​រក​អាហារ​ពិសារ ទើប​កូន​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​សារធាតុចិញ្ចឹម​ពី​អ្នក​ម្តាយ​បាន​គ្រប់គ្រាន់​។…

ប្រសិនជា​អ្នក​ម្តាយ​កើត​មាន​អាកា​រៈទាំង​នេះ​ក្នុង​ពេល​មាន​ផ្ទៃពោះ មាន​ន័យ​ថា​កូន​ក្នុង​ផ្ទៃ​កំពុង​តែ​ឃ្លាន​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង នោះ​មាន​ន័យ​ថា អាហារ​ដែល​ក្នុង​ក្រពះ​របស់​អ្នក​រំលាយ​អស់ហើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មិន​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ទៀត​ទេ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​រក​អាហារ​ពិសារ ទើប​កូន​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​សារធាតុចិញ្ចឹម​ពី​អ្នក​ម្តាយ​បាន​គ្រប់គ្រាន់​។

នៅ​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​ស្រាប់តែ​មិន​កម្រើក​ដូច​ពី​មុន មាន​ន័យ​ថា​កូន​ក្នុង​ផ្ទៃ​កំពុង​តែ​ឃ្លាន ទើប​គ្មាន​កម្លាំង​ក្នុង​ការ​ធ្វើ​សកម្មភាព​ក្នុង​ពោះ​របស់​អ្នក​ម្តាយ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​បរិភោគ​អាហារ​ទើប​កូន​អាច​លូតលាស់​បាន​ល្អ​។

ប្រសិនជា​ក្នុង​ពេល​យប់ កូន​កម្រើក​ខុស​ពី​ធម្មតា ក៏​ជា​សញ្ញា​ប្រាប់​អ្នក​ម្តាយ​ថា​កូន​កំពុង​តែ​ឃ្លាន​ដែរ​។ ដូចនេះ អ្នក​ម្តាយ​អាច​បរិភោគ​អាហារ​សម្រន់​ខ្លះ​ដើម្បី​សុខភាព​កូន​ក្នុង​ផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ