ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវ​(៦០ម៉ែត្រ)​តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែកខេត្តកណ្ដាល ​រងផលប៉ះពាល់​ទឹកជំនន់​ហូរកាត់​

18 ម៉ោង មុន

ខេត្តកណ្តាល៖ ​​​ផ្លូវ​(៦០ម៉ែត្រ)​តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែកខេត្តកណ្ដាល ​រងផលប៉ះពាល់​ទឹកជំនន់ឡើង​ហូរកាត់ ខណៈអាជ្ញាធរ​ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងធ្វើអន្តរាគមន៍ទប់ស្កាត់។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថានៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម…

ខេត្តកណ្តាល៖ ​​​ផ្លូវ​(៦០ម៉ែត្រ)​តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែកខេត្តកណ្ដាល ​រងផលប៉ះពាល់​ទឹកជំនន់ឡើង​ហូរកាត់ ខណៈអាជ្ញាធរ​ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងធ្វើអន្តរាគមន៍ទប់ស្កាត់។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថានៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំអាជ្ញាធរស្រុកលើកដែក ក្រុងសំពៅពូន និងមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងស្រុកលើកដែក ដែលកំពុងប្រឈមដោយទឹកជំនន់ហូរកាត់ផ្លូវ (៦០ម៉ែត្រ) តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែក។

ដើម្បីទប់ស្កាត់នូវការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ក្រុមការងារបានប្រើប្រាស់គ្រឿងចក្រដើម្បីកាយដីលើកជាទំនប់ទប់ កុំឱ្យទឹកឡើងហូរកាត់ផ្លូវ ដែលនាំឱ្យដាច់ផ្លូវ ខូចខាតមិនអាចធ្វើដំណើរបាន។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនួននេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា​ ដោយទឹកជំនន់នៅឆ្នាំនេះមានការកើនឡើងខ្ពស់ ដូចនេះអាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង។ ពិសេសត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់មាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬទៅលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យពួកគាត់លង់ទឹក ឬមានឧបទ្ទវហេតុណាមួយកើតឡើងដែលយើងនឹកស្មានមិនដល់ ពិសេសត្រូវប្រយ័ត្នសត្វអសិរពិស និងត្រូវត្រៀមទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រាប់ជូនពួកគាត់នៅពេលដែលមានការជនលិចណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រៅពីនេះអាជ្ញាធរក្រុង-ស្រុកត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់រក្សានូវអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីបង្ការនូវជំងឺឆ្លងនានាក្នុងកំលុងពេលនៃគ្រោះទឹកជំនន់នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ