ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ណែនាំឱ្យត្រៀមអន្តរាគមន៍គ្រោះទឹកជំនន់ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ

19 ម៉ោង មុន

ខេត្តព្រះវិហារ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទពាក់ព័ន្ធ​ត្រៀមលក្ខណៈ​អន្តរាគមន៍ ចំពោះគ្រោះទឹកជំនន់ និងមានវិធានការថែរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់​សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០២៥នេះ…

ខេត្តព្រះវិហារ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទពាក់ព័ន្ធ​ត្រៀមលក្ខណៈ​អន្តរាគមន៍ ចំពោះគ្រោះទឹកជំនន់ និងមានវិធានការថែរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់​សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សេរី បណ្ឌិត ប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ក្នុងនាមតំណាង​​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹក និងដំណើរការនៃស្ថានីយឧតុនិយម ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

បើតាមក្រសួង, ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទូទៅតាមបណ្ដាទំនប់ទឹក នៅក្នុងស្រុក-ក្រុងចំនួនបី គឺ៖ ១)ទំនប់ទឹកអូរកំបោរ ទំនប់ទឹក ទឹកក្រហម ក្នុងស្រុករវៀង ២)ទំនប់ទឹករក្សា ក្នុងព្រំប្រទល់ស្រុករវៀង និងស្រុកជ័យសែន ៣)ទំនប់ទឹក៩៥ និងដំណើរការនៃស្ថានីយឧតុនិយម ក្នុងក្រុងព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹកទូទាំងខេត្ត ជាពិសេសពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទ្វារទឹក ការការពារសុវត្ថិភាពតាមទំនប់ទឹក ការងារជួសជុល និងថែទាំជាប្រចាំ ឱ្យបានទៅតាមបច្ចេកទេស ព្រមទាំងការត្រៀមលក្ខណៈជាប់ជាប្រចាំដើម្បីឆ្លើយតបការងារអន្តរាគមន៍ ចំពោះគ្រោះទឹកជំនន់ និងមានវិធានការថែរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់ក្រោយចប់រដូវវស្សា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ