ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពបន្ទាន់ ៖ អ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យភ្លាមៗករណីថៃឈ្លានពាននៅភូមិព្រៃចាន់

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សកម្មភាព​បន្ទាន់ របស់​អ្នក​សង្កេតការណ៍ (IOT) ភ្លាម​ៗ បន្ទាប់​ពី​មានការ​ឈ្លានពាន​នៅ ភូមិ​ព្រៃ​ចាន់ (​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ សកម្មភាព​បន្ទាន់ របស់​អ្នក​សង្កេតការណ៍ (IOT) ភ្លាម​ៗ បន្ទាប់​ពី​មានការ​ឈ្លានពាន​នៅ ភូមិ​ព្រៃ​ចាន់ (​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​) ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) បាន​អញ្ជើញ​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ដើម្បី​ពិនិត្យ​ផ្ទាល់ ។​នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា​នេះ ។

ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​ជា​ថ្មី កន្លែង​ដែល​កងកម្លាំង​ថៃ និង​គ្រឿងចក្រ បាន​បំពាន​អធិបតេយ្យភាព​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ ក្រោម​ការ​សម្របសម្រួល​ពី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ