ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរងគ្រោះ​ទឹកជំនន់​ជិត៣០០គ្រួសារ នៅស្រុកកំពង់លែង​ ទទួលបានអំណោយពីអាជ្ញាធរខេត្តកំពង់ឆ្នាំង

7 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះ​ទឹកជំនន់ប្រមាណ​ជិត៣០០គ្រួសារ នៅស្រុកកំពង់លែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថានៅថ្ងៃពុធ ទី៨​ ខែតុលា…

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះ​ទឹកជំនន់ប្រមាណ​ជិត៣០០គ្រួសារ នៅស្រុកកំពង់លែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថានៅថ្ងៃពុធ ទី៨​ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដមសមាជិកព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្ត្រ បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន២៦៥គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនឱ្យបានល្អ។

ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនបងប្អូនផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ