ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្ត​ឡើងជាង១៤ម៉ែត្រហើយ ​

10 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ បាន​បន្ត​ហក់​ឡើង​បន្តិចទៀត​ដល់​កម្ពស់​ជាង​១៤​ម៉ែត្រ​ហើយ ។ នេះ​បើ​យោង​តាម​ប្រភព​ការិយាល័យ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKP នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ។ លោក អ៊ុ​ម…

ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ បាន​បន្ត​ហក់​ឡើង​បន្តិចទៀត​ដល់​កម្ពស់​ជាង​១៤​ម៉ែត្រ​ហើយ ។ នេះ​បើ​យោង​តាម​ប្រភព​ការិយាល័យ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKP នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ។

លោក អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​បញ្ជាក់​ថា ចំពោះ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៥​នេះ ទឹកទន្លេ​បាន​ហក់​ឡើង​ដល់​កម្ពស់​១៤.៥០​ម៉ែត្រ ធៀប​ថ្ងៃ​ម្សិលមិញ ទឹកទន្លេ​ឡើង​កម្ពស់​០,០២​ម៉ែត្រ ។

ដោយឡែក កម្ពស់​ទឹក​នា​ពេល​នេះ ធៀប​ទៅ​ឆ្នាំ​២០២៤​ទឹកទន្លេ​មាន​កម្ពស់​១២,៥០​ម៉ែត្រ ខណៈ​ដែល​ចំណុច​ប្រកាស​ប្រុង​ប្រយ័ត្ន​មាន​កម្ពស់​១៥,២០​ម៉ែត្រ ។ ដោយឡែក ចំពោះ​ស្ថានភាព​អាកាសធាតុ​កាលពី​ម្សិលមិញ គឺ​មាន​ភ្លៀង​ធ្លាក់​តិច ឫ​ច្រើន​នៅ​ទូ​ទាំង​ស្រុក​ស្ទឹង​ត្រង់​នៃ​ខេត្តកំពង់ចាម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ