ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិឫស្សីអមចំនួន៥គ្រួសារប្រកបរបរជួល​មេរុ​​បូជាស.ព​ កាក់កបគួរសម

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​បើ​យើង​ធ្វើ​ដំណើរ​ទៅ​ខាង​ស្រុក​កំពង់​រោ​ទិ៍​ចុះ​តាម​​ខ្លោង​​ទ្វារ​វត្ត​ព្រៃ​ចំណារ​នោះ​នៅ​តាម​សងខាង​ផ្លូវ​យើង​និង​ឃើញ​មានផ្ទះ​អ្នករក​ស៊ី​ជួល​មេន​បូជាសព​ដែល​ដាក់​មេន​២​ទៅ​៣​មេរុ​ក្នុង​មួយ​ផ្ទះ​ៗ ដោយ​ពួក​គាត់​ប្រកប​របរ​នេះ​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ​។ ហើយ​ចំពោះ​ពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​នេះ​ពិតជា​ភ្លឹក​និង​មានការ​ភ្ញាក់​បន្តិច​ជា​ពិសេស​អ្នក​ដែល​ខ្លាច​ខ្មោច​តែ​ម្តង​ដោយនៅ​តាម​ផ្ទះ​អ្នករក​សុ​ី​ជួល​មេរុនោះ​មាន​ហាល​នូវ​ក្រណាត់ ពណ៌ ស ពណ៌ ខ្មៅ ដែល​លម្អ​លើ​មេន រថយន្ត​ដឹក​សម្ភារៈ​មេន កម្រងផ្កា​ដាក់​រូបថត…

ខេត្តស្វាយរៀង​៖​បើ​យើង​ធ្វើ​ដំណើរ​ទៅ​ខាង​ស្រុក​កំពង់​រោ​ទិ៍​ចុះ​តាម​​ខ្លោង​​ទ្វារ​វត្ត​ព្រៃ​ចំណារ​នោះ​នៅ​តាម​សងខាង​ផ្លូវ​យើង​និង​ឃើញ​មានផ្ទះ​អ្នករក​ស៊ី​ជួល​មេន​បូជាសព​ដែល​ដាក់​មេន​២​ទៅ​៣​មេរុ​ក្នុង​មួយ​ផ្ទះ​ៗ ដោយ​ពួក​គាត់​ប្រកប​របរ​នេះ​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ​។

ហើយ​ចំពោះ​ពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​នេះ​ពិតជា​ភ្លឹក​និង​មានការ​ភ្ញាក់​បន្តិច​ជា​ពិសេស​អ្នក​ដែល​ខ្លាច​ខ្មោច​តែ​ម្តង​ដោយនៅ​តាម​ផ្ទះ​អ្នករក​សុ​ី​ជួល​មេរុនោះ​មាន​ហាល​នូវ​ក្រណាត់ ពណ៌ ស ពណ៌ ខ្មៅ ដែល​លម្អ​លើ​មេន រថយន្ត​ដឹក​សម្ភារៈ​មេន កម្រងផ្កា​ដាក់​រូបថត និង ក្តារ​ម្ឈូស ក្រោមផ្ទះ​មុខ​ផ្ទះ ដែល​មើលទៅ​គួរ​ឲ្យ​ព្រឺព្រួច​តែ​សម្រាប់​ម្ទា​ស់​ផ្ទះ​ពួក​គាត់​ជា​រឿង​ធម្មតា​ទៅ​ហើយ​គឺ​អត់​ខ្លាច​ខ្មោច​ទេ​។

បើ​តាម​លោកស្រី សាល វិចិត្រ អាយុ​៤១​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ​ជួល​មេន​នៅ​ភូមិ​ឬ​សហ​សី​អម​ឃុំ​ខ្សែ​ត្រ​ស្រុក​កំ​ព​ងើ​រោ​ទ៌​បាន​ប្រាប់​កោះសន្តិភាព​ថា​៖​សព្វថ្ងៃ​មុខរបរ​ជួល​មេរុ​របស់​គា​តើ​គឺ​មិនសូវ​ទំនេរ​ទេ​បាន​ចេញ​រហូត​ទាំង​ជិត​ទាំង​ឆ្ងាយ​អោយ​តែ​មាន​គេ​មក​រក​ជួល​ក្នុង​ពិធី​បុណ្យសព​នោះ​សំខាន់​ត្រូវ​តម្លៃ​គ្នា​តាម​ម្ចាស់​បុណ្យ​គេ​មក​ជួល​តាម​ខ្នាត​មេន​តាម​តម្រូវការ​ម្ចាស់​បុណ្យ​។

លោកស្រី​បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា​៖​មេន​របស់​គាត់​មាន​៣​ខ្នាត​និង​៣​ជម្រើស មាន​ខ្នាត​តូច ខ្នាត​កណ្តាល និង​ខ្នាត​ធំ​ជា​ឈុត តម្លៃ​ឈុត​ខ្នាត​តូច​៣៥០​ដុល្លារ ឈុត​ខ្នាត​កណ្តាល​៤៨០​ដុល្លារ ឈុត​ខ្នាត​ធំ​៥០០​ជាង​ដុល្លារ​ក្នុង​នោះ​មាន មេន ក្តារ​ម្ឈូស ផ្កា​ភ្ញី កោណ​  តាម​ជិត​ឆ្ងាយ​អាច​ថ្លៃ​ជាង​នេះ​។​អ្នក​ប្រកប​មុខរបរ​ជួល​មេរុ​បូជាសព ០៥​គ្រួសារ​នៅ​ភូមិ​ឬ​ស្សី​អម មានការ​មមាញឹក​ក្នុង​ការ​ទទួល​រៀបចំ​មេន​បូជាសព ស្ទើ​រាល់ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​មាន​បី​បួន​សព​ត្រូវ​បូជា​។​

បើ​តាម​ស្ត្រី​ឈ្មោះ​សាល ​វិចិត្រ​ អាយុ​៤១​ឆ្នាំ​ ជាអ្នកប្រកបមុខរបរ​ជួល​មេន​បូជាសព នៅ​ភូមិ​ឬ​ស្សី​អម​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទ៌​បាន​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​៣០​កញ្ញា​២០២៥ ថា នៅ​ក្នុងភូមិ​ឬ​ស្សី​អម មាន​អ្នក​ប្រកប​មុខរបរ​រៀបចំ​មេន សម្រាប់​បូជាសព​ចំនួន​០៥​គ្រួសារ សរុប​មេន​ចំនួន​១៤​មេន​។ ​ស្ត្រី​រូប​នេះ​បន្ត​ថា ​គាត់​​មាន​មេន​ចំនួន​០៣​គ្រឿង ក្នុង​១​ស​ប្តា​ហ៌​ទទួល​រៀបចំ​បូជាសព​ចំនួន​០២​ទៅ​០៣​សព​អ្នកខ្លះ​ចេញ​រាល់ថ្ងៃ បើ​គិត​ក្នុង​១​ខែ​មាន​គេ​មក​ជួល​មេន​គាត់​បូជាសព​០៩​សព​ ខែ​ខ្លះ​រហូត​ទៅ​១៥​សព​ក៏​មាន ហើយ​បើ​ទាំង​៥​ម្ចាស់​មេរុ​គឺ​ចេញ​រាល់ថ្ងៃ​ក្នុង​១​ថ្ងៃ​៥​ទៅ​៦​កន្លែង​មេន​១៤​គ្រឿង​ស្ទើ​រ​តែ​រុះ​យក​ទៅ​រៀប​សឹង​មិន​ទាន់​។

ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា តម្លៃ​មេន មាន​០៣​ខ្នាត ៖​ខ្នាត​៤​ម៉ែត្រ​ឈុត​តូច​តម្លៃ​៣៥០​ដុល្លារ ខ្នាត​កណ្តាល​៥​ម៉ែត្រ​១​ឈុត​តម្លៃ​៤៨០​ដុល្លារ ខ្នាត​ធំ​៦​ម៉ែត្រ ១​ឈុត​តម្លៃ​៥៥០​ទៅ​៥៩០​ដុល្លារ​។ ហើយ​ម​ឈូស​១​តម្លៃ​២៥​ដុល្លារ​នៅ​ក្នុងស្រុក​បើ​ទៅ​ឆ្ងាយ​តម្លៃ​៣៥​ដុល្លារ​តាមៈ​ជិត​ឬ​ឆ្ងាយ​។​ហើយ​ការ​ទទួល​រៀបចំ​មេន​បូជាសព​នេះ​គឺ​មិនមែន​តែ​ក្នុង​ខេត្តស្វាយរៀង​ទេ​គឺ​មាន​គេ​ជួល​ទៅ​ដល់​ខេត្តព្រៃវែង​ដែរ​។

ស្ត្រី​រូប​នេះ​បាន​ប្រាប់​កោះសន្តិភាព​ថា ប្តី​គាត់​និង​ក្រុម​កា​ងារ​គឺ​ចេញពីផ្ទះ​ដឹក​យក​មេន​ទៅ​រៀបចំ​បូជាសព រាល់ថ្ងៃ​មិន​ដែល​នៅ​ដេក​ផ្ទះ​ទេ គាត់​រស់នៅ​ក្នុងផ្ទះ​០៤​នាក់​កូន​តូច​ៗ ក៏​ប៉ុន្តែ​មិន​ខ្លាច​ខ្មោច​ទេ ទោស​បី​នៅ​មុខ​ផ្ទះ​មាន​ម​ឈុ​ស និង​មេន​ទើបតែ​រុះ​​យក​មក​ក៏​ដោយ គឺ​ធម្មតា​ទៅ​ហើយ បាន​នៃ​ថា​គឺ​ស៊ាំ​ក្នុង​កា​រស់នៅ​ជាមួយ​គ្រួសារ​ជា​ភ្លុក​បូជាសព​ទៅ​ហើយ ចំណែក​កូន​ៗ​វិញ​ឆ្លើយ​ថា​ខ្លាច​អី​ខ្មោច ខ្មោច​មក​នៅ​ជាមួយ​ច្រើន​ម៉ា​គំ​នរ​។ ហើយ​អ្នក​ប្រកប​មុខរបរ​ដើរ​រៀបចំ​មេន​គឺ​រស់នៅ​ក្បែ​ៗ​គ្នា ជាង​២០​គ្រួសារ​ដោយពេល​រៀបចំ​មេន​ក្នុង​មេន​១​ត្រូវការ​ភ្លុក​បូជាសព​ម្នាក់​នាក់​ជួយ​រៀបចំ​៤​នាក់​ទៅ​៥​នាក់​តាម​ឈុត​តូច​ធំ រៀបចំ​ផ្កា​និង​ឆាក​។​ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា នៅ​ពេល​យប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្លងកាត់​តាម​មុខ​ផ្ទះ​អ្នក​ប្រកប​មុខរបរ​ជួល​មេន​គឺ​មាន​អារម្មណ៍​ព្រឺក្បាល​ខ្លាច​ខ្មោចលង ក៏​ប៉​ន្តែ​ម្ចាស់ផ្ទះ​គេ​ដូច​ជា​ធម្មតា​ទៅ​វិញ​មិន​ខ្លាច​ខ្មោច​ដោយសារ​នេះ​ជា​មុខរបរ​ទៅ​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ