ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​ផ្ទុះអា.វុ.ធ​៣​គ្រាប់​ទាំង​កណ្តាល​យប់​នៅ​ក្នុង​ទឹកដី​ថៃ​​ទល់មុខ​ភូមិ​អូរ​៣​​ជាន់

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទុះអាវុធ​៣​គ្រាប់​ក្នុង​ទឹកដី​ថៃ ទល់មុខ​ភូមិ​អូរ​៣​ជាន់ កាលពី​វេលា​ម៉ោង​១០ និង៤៣​នាទី​យប់​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្បែរ​ម​ង្គោ​ល​សីមា​លេខ​៤៤​ ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទុះអាវុធ​៣​គ្រាប់​ក្នុង​ទឹកដី​ថៃ ទល់មុខ​ភូមិ​អូរ​៣​ជាន់ កាលពី​វេលា​ម៉ោង​១០ និង៤៣​នាទី​យប់​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្បែរ​ម​ង្គោ​ល​សីមា​លេខ​៤៤​ ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

លោក តុល សា​រិ​ន មេឃុំ​អូរ​បី​ជាន់​បាន​ប្រាប់​ថា ឮ​ស្នូរ​ផ្ទុះអាវុធ​ដៃ​ចំនួន​៣​គ្រាប់​ទាំងកណ្តាល​​យប់​ក្នុង​ទឹកដី​ថៃ​ដែល​ឈម​កម្ពុជា ជា​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ នៅ​ពេល​ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ដែនដី និង​អធិបតេយ្យ​របស់​កម្ពុជា ។

លោក​បាន​បញ្ជាក់​ថា ក្នុង​នោះ​ភូមិឋាន​ដីធ្លី និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងភូមិ​ជោគជ័យ និង​ព្រៃ​ចាន់ ត្រូវ​បាន​កងទ័ព​ថៃ​ធ្វើ​សកម្មភាព​ព័ទ្ធ​បន្លា​លួស​បំពាន​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ថៃ​បាន​ធ្វើ​ជាមួយ​កម្ពុជា​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ការ​ផ្ទុះ​ចំនួន​៣​គ្រាប់​ជា​ប្រភេទ​អាវុធ​ដៃ​ធុន​តូច​ទាំង​កណ្តាល​យប់ នៅ​ក្នុងភូមិ​សាស្ត្រ​នេះ​ថៃ​បាន​ធ្វើ​សកម្មភាព​ចល័ត និង​ពង្រាយ​ទ័ព​ផ្ទុយ​នឹង​បទ​ឈប់​បាញ់​ដែល​ថៃ បាន​ធ្វើ​ជាមួយកម្ពុជា​។

លោក​បាន​បញ្ជាក់​ថា សំឡេង​ផ្ទុះ​នា​យប់មិញ​នេះ គេ​មិន​ទាន់​ដឹង​ថា ជា​ការ​ផ្ទុះ​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ។ នា​ពេល​កន្លង​មក នៅ​ក្នុង​ទឹកដី​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នេះ តែងតែ​ឮ​សូរ​សំឡេង​ផ្ទុះអាវុធ​ជា​ញឹកញាប់ តែ​ភាគី​កម្ពុជា​មិន​ដែល​ធ្វើ​សកម្មភាព​ឆ្លើយ​តប​ណាមួយ​ឡើយ ហើយ​រក្សា​បាន​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​នូវ​ស្មារតី​នៃ​បទ​ឈប់​បាញ់​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា ជា​ការ​កត់សម្គាល់ ថៃ​តែងតែ​ធ្វើ​សកម្មភាព​បង្កហេតុ​នានា​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កម្ពុជា អំឡុង​ពេល​អនុ​វត្តបទ​ឈប់​បាញ់ ក្នុង​ចេតនា​អុជអាល​ឱ្យ​មានការ​ផ្ទុះអាវុធ​នៅ​តាម​ព្រំដែន ។

សូម​បញ្ជាក់​ថា បើ​ទោះបី​យប់មិញ​នេះ មាន​ឮ​សំឡេង​ផ្ទុះអាវុធ​នៅ​ទឹកដី​ថៃ តែ​រហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥​នេះ ស្ថានភាព​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ជា​ពិសេស ភូមិ​ជោគជ័យ និង​ព្រៃ​ចាន់ មាន​សភាព​ស្ងប់ស្ងាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ