ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន៥​នាក់​​បង្ហោះ​ម៉ូតូ​ និងបើក​ម៉ូតូ​រោទិ៍បំពង់ស៊ី​ម៉ាំងឮ​ខ្លាំងៗ ត្រូវកម្លាំងល្បាតឃាត់អប់រំ

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ចេញ​ចល័ត ល្បាត ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ…

ខេត្តស្វាយរៀង​៖ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ចេញ​ចល័ត ល្បាត ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក៏​បាន​ជួប​ក្រុម​ក្មេង​ទំនើង​០៥​នាក់​ ជិះ​ម៉ូតូ​បង្ហោះ​លើ​ដងផ្លូវ​និង​រោទ៍​ម៉ា​ស៊ីន​កែ​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង​ៗ​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ខណ​ព​នោះ កម្លាំង​ល្បាត បាន​ធ្វើការ​ជិះ​ម៉​តូ​ដេញ​តាម​ពីក្រោយ​រហូត​ស្ទាក់​ឃាត់ខ្លួន​បាន​ចំនួន​០៥​នាក់ និង​បាន​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំង​០៥​នាក់ បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​បើក​ម៉ូតូ​រោទ៍​បំពង់​ស៊ី​ម៉ាំង​អោយ​ឮ​ខ្លាំង និង​បង្ហោះ​ម៉ូតូ​ក្នុង​មូលដ្ឋាន​ស្រុក​ស្វាយ​ជ្រំ ពិតប្រាកដ​មែន​។​

ដោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល ពី​លិ​ក ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​កិច្ចសន្យា អប់រំ ព្រមទាំង​អញ្ជើញ​អាណាព្យាបាល​មក​ធានា ដើម្បី​យក​ទៅ​អប់រំ បន្ត ចំណែកឯ មធ្យោបាយ​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​រយៈពេល​៣​ខែ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ