ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តចុងសប្តាហ៍

12 ឆ្នាំ មុន

ប្រភេទ​ណា?
ប្រពន្ធ​​និយាយ​ជា​មួយ​ប្តី ៖
-លើ​ លោក​នេះ​មាន​ប្តី​ពីរ​ប្រភេទ ។ ប្រភេទ​ទី​មួយ​ផិត​ក្បត់​ប្រពន្ធ​ តែ​មាន​ការ​ស្តាយ​ក្រោយ ។ ឯ​ប្រភេទ​​ទី​ពីរ​ផិត​ក្បត់​ប្រពន្ធ​ តែ​មិន​ចេះ​ភ្ញាក់​រលឹក​​ គ្មាន​ការ​ស្តាយ​ក្រោយ​អ្វី​ទាំង​អស់​ ។ ចុះ​បង​ជា​ប្តី​ប្រភេទ​ណា?
-ប្រភេទ​ទី​បី ។
-ម៉េច​មាន​ប្រភេទ​ទី​បី​ទៀត ។ ប្រភេទ​ទី​បី​ជា​ប្រភេទ​យ៉ាង​ម៉េច?
-ប្រភេទ​ទី​បី​​គឺ​ប្រភេទ​​មិន​ចេះ​ផិត​ក្បត់​ប្រពន្ធ​តែ​មាន​ការ​ស្តាយ​ក្រោយ​ដែល​ខំ​ស្មោះ​​ត្រង់​អត់​ប្រយោជន៍ ៕

ប្រភេទ​ណា?
ប្រពន្ធ​​និយាយ​ជា​មួយ​ប្តី ៖
-លើ​លោក​នេះ​មាន​ប្តី​ពីរ​ប្រភេទ ។ ប្រភេទ​ទី​មួយ​ផិត​ក្បត់​ប្រពន្ធ​ តែ​មាន​ការ​ស្តាយ​ក្រោយ ។ ឯ​ប្រភេទ​​ទី​ពីរ​ផិត​ក្បត់​ប្រពន្ធ​ តែ​មិន​ចេះ​ភ្ញាក់​រលឹក​​ គ្មាន​ការ​ស្តាយ​ក្រោយ​អ្វី​ទាំង​អស់​ ។ ចុះ​បង​ជា​ប្តី​ប្រភេទ​ណា?
-ប្រភេទ​ទី​បី ។
-ម៉េច​មាន​ប្រភេទ​ទី​បី​ទៀត ។ ប្រភេទ​ទី​បី​ជា​ប្រភេទ​យ៉ាង​ម៉េច?
-ប្រភេទ​ទី​បី​​គឺ​ប្រភេទ​​មិន​ចេះ​ផិត​ក្បត់​ប្រពន្ធ​តែ​មាន​ការ​ស្តាយ​ក្រោយ​ដែល​ខំ​ស្មោះ​​ត្រង់​អត់​ប្រយោជន៍ ៕

អ្នក​​ណា​ត្រូវ?
ក្នុង​​សវនា​ការ​កាត់​ក្តី​រឿង​លែង​លះ​មួយ​​លោក​ចៅ​ក្រម​​និយាយ​​ជា​មួយ​ស្ត្រី​ជា​ប្រពន្ធ ៖
-យោង​តាម​ការ​សារ​ភាព​របស់​អ្នក​ស្រី​​ដែល​ថា បាន​នាំ​ប្រុស​ផ្សេង​​មក​ដេក​ក្នុង​ផ្ទះ​មែន គឺ​ពិត​ប្រាកដ​​ណាស់​ថា​អ្នក​ស្រី​មិន​ស្មោះ​ត្រង់ជា​មួយ​ប្តី។
-មិន​មែន​​ទេ​លោក​តុលា​ការ, គឺ​ប្តី​ខ្ញុំ​ទេ ដែល​មិន​ស្មោះត្រង់​​ជា​មួយ​ខ្ញុំ ។
-ម៉េច​អះ​អាង​ដូច្នេះ​ទៅ​វិញ?
-​ពេល​គាត់​ទៅ​បេសក​កម្ម​​តាម​ខេត្ត​គាត់​ប្រាប់​ខ្ញុំ​​ថា ​ទៅ​មួយ​សប្តាហ៍​ ប៉ុន្តែ​​ទៅ​ទើប​តែ​បាន​បី​ថ្ងៃ​​ស្រាប់​តែ​គាត់​មក​វិញ​ក្រឡឺម ។ អ៊ីចឹង​ហើយ​ទើប​មាន​រឿង​ឡើង​តុលា​ការ​ហ្នឹង​ណា៎ ៕

ទើប​តែ​សង្កេត​ឃើញ
ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ដែល​មួយ​ថ្ងៃ​ៗ​និយាយ​​មិន​ចេះ​ហត់ ពេល​មួយ​កំពុង​និយាយ​​ប៉ោចៗ​ស្រាប់​តែ​​ឃើញ​ប្តី​​ចេះ​តែ​មើល​មុខ​ខ្លួន ព្រម​ទាំង​សើច​ញឹមៗ​ផង ។ ស្ត្រី​​នោះ​នឹក​អៀន​ខ្លួន​ក៏​សួរ ៖
-​ម៉េច​​បង​ឯង​ចេះ​តែ​មើល​មុខ​ខ្ញុំ​អ៊ីចឹង?
-ព្រោះ​បង​ទើប​តែ​សង្កេត​ឃើញ​ថា បើ​អូន​បិទ​មាត់​​​នៅ​ស្ងៀម គឺ​​ទម្រង់​មុខ​អូន​ស្អាត​ណាស់, ស្អាត​​ទាល់​តែ​មែន​ទែន ៕

បើ​ខ្ញុំ​ចេះ
រថយន្ត​តូយ៉ូ​តា​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ ស្រាប់​តែ​មាន​រថយន្ត​ហ្វដ​​មួយ​គ្រឿង​​ទៀត​បើក​​ដេញ​តាម​យ៉ាង​លឿន ​លុះ​តាម​ទាន់​ទន្ទឹម​គ្នា អ្នក​បើក​រថយន្ត​ហ្វដ​​ស៊ី​​ផ្លេ​ទីត! ទីត! ព្រម​ទាំង​ស្រែក​សួរ ៖ «នែ, បង​ឯង​ចេះ​​បើក​ឡាន​ទេ?» ។ ​អ្នក​បើក​​រថយន្ត​តូយ៉ូ​តា​នឹក​មួម៉ៅ​ខំ​បង្កើន​​​ល្បឿន​​ទៅ​ឱ្យ​ផុត តែ​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ហ្វដ​​បង្កើន​​ល្បឿន​​រថយន្ត​របស់​ខ្លួន​ដែរ, ពេល​រថយន្ត​​ទាំង​ពីរ​ទន្ទឹម​គ្នា​គេ​​ចុង​ស៊ី​ផ្លេ ព្រម​ទាំង​ស្រែក​សួរ​ដូច​មុន ៖ «បង​ឯង​ចេះ​បើក​ឡាន​ទេ?» ។ ​ដឹង​អី​លើក​នេះ​គេ​សួរ​ចប់​ស្រាប់​តែ​ភ្លាវ​ចង្កូត​ធ្លាក់​​ចុះ​ស្រែ​​​នៅ​ក្បែរ​ផ្លូវ ។
អ្នក​បើក​បរ​រថយន្ត​​តូយ៉ូ​តា​បញ្ឈប់​រថយន្ត​​បើក​ទ្វារ​ចុះ​សួរ ៖
-មិន​ចេះ​បើក​រថយន្ត​ទេ​ឬអី?  
អ្នក​បើក​បរ​រថយន្ត​ហ្វដ​ដក​ដង្ហើម​វែង ៖
-​បើ​ខ្ញុំ​ចេះ​មិន​មែន​​តាម​សួរ​បង​ឯង​ទេ៕

ម៉ែ​ប្រាប់
កូន​​ប្រុស​ច្បង​​នាំ​មិត្ត​ស្រី​មក​ជម្រាប​សួរ​ឪពុក​ម្តាយ​របស់​ខ្លួន ដើម្បី​ឱ្យ​ឪពុក​ម្តាយ​បាន​ស្វែង​យល់​ពី​នាង ។ ពេល​ឪពុក​​កំពុង​សួរ​​​នាំ​​មិត្ត​ស្រី​របស់​កូន​​ប្រុស​ច្បង ​ស្រាប់​តែ​​កូន​ប្រុស​​ពៅ​រត់​ចេញ​ពី​ខាង​ផ្ទះ​បាយ​មក​មើល​មុខ​គាត់​រួច​ចូល​វិញ បន្ទាប់​មក​រត់​ចេញ​មើល​មុខ​គាត់​ទៀត ហាក់​បី​ដូច​ជា​ចង់​និយាយ​អ្វី​មួយ​​ជា​មួយ​គាត់ តែ​​មិន​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​អ្នក​ក្រៅ ។ ឃើញ​ដូច្នេះ​ឪពុក​សួរ ៖
-​កូន​ឯង​មាន​ការ​អី?
កូន​ប្រុស​ពៅ​អេះ​អុញៗ ៖
-បាទ, ម៉ែ… ម៉ែ…
-ចង់​និយាយ​​អី​និយាយ​ទៅ​ ​ម៉េច​ចេះ​តែ​ម៉ែៗ​អ៊ីចឹង?
-ឱ្យ​​ខ្ញុំ​និយាយ​​នៅ​ចំពោះ​មុខ​អ្នក​ក្រៅ​​អ៊ីចឹង​ម៉េច​កើត?
-និយាយ​ទៅ, អត់​អី​ទេ ។ ​ប៉ា​ឱ្យ​និយាយ!
-បាទ, ម៉ែ​ប្រើ​ខ្ញុំ​ឱ្យ​មក​ប្រាប់​ប៉ា​ថា កុំ​​ឃាត់​​ភ្ញៀវ​នៅ​ហូប​បាយ ៕

ស្មោះ​​ត្រង់
បុរស​ម្នាក់​ស្មោះ​​ត្រង់​ជា​មួយ​ប្រពន្ធ​​បំផុត ​មិន​ដែល​ផ្តេស​​ផ្តាស​ជា​មួយ​ស្រី​ផ្សេង​ម្តង​ណា​ឡើយ។  ប៉ុន្តែ​គាត់​អាយុ​ខ្លី​ជាង​ប្រពន្ធ ស្លាប់​មុន​ប្រពន្ធ, ស្លាប់​​ភ្លាម​ក៏​បាន​ឡើង​ឋាន​សួគ៌​ជួប​​ព្រះ​ឥ​ន្ទ ៖
-អ្នក​ឯង​ជា​ប្រុស​មាន​គុណ​ធម៌​ រក្សា​ភក្តី​ភាព​គត់​មត់​ជា​មួយ​​ប្រពន្ធ​របស់​ខ្លួន ។ យើង​ប្រទាន​រថយន្ត​ទំនើប​មួយ​គ្រឿង​គ្រាន់​ជិះ​កំសាន្ត​លេង។ ​​រថយន្ត​សម្រាប់​​ឱ្យ​តែអ្នក​មាន​ស្នេហ៍​ភក្តី​ ឯ​អ្នក​ផិត​​ក្បត់​មិន​ថា​ស្រី ឬ​ប្រុសទេ ឱ្យ​ជិះ​តែ​កង់​កញ្ចាស់​ប៉ុណ្ណោះ ។
មួយ​រយៈ​ក្រោយ​​មក ព្រះ​ឥន្ទ​​ជួប​បុរស​នោះ​ទៀត, ឃើញ​បុរស​នោះ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​ក៏​ហៅ​មក​សួរ ៖
-​យើង​ឱ្យ​ឡាន​ទំនើប​ជិះ​ហើយ នៅ​ពិបាក​ចិត្ត​រឿង​​​អី​​ទៀត?
បុរស​នោះ​ដក​ដង្ហើម​វែង ៖
-ក្រាប​ទូល​ព្រះ​អង្គ! អម្បាញ់​មិញ​ពេល​ទូល​បង្គំ​កំពុង​បើក​រថយន្ត​ធ្វើ​ដំណើរ​កំសាន្ត​​ ស្រាប់​តែ​ឃើញ​ប្រពន្ធ​ទូល​បង្គំ​ជិះ​កង់​យ៉ាងកញ្ចាស់ ៕

ឆ្លើយ​តប
មេ​ម៉ា​ហ្វី​យ៉ា​ម្នាក់​សួរ​កូន​ប្រុស​របស់​ខ្លួន ៖
-នែ, កាំភ្លើង​ខ្លី​ដែល​ប៉ា​ឱ្យ​ជា​កាដូ​ថ្ងៃ​ខួប​កំណើត​​នោះ​ទៅ​ណា​ហើយ?
-បាទ, ខ្ញុំ​ឃើញ​វា​មិន​ចាំ​បាច់​ក៏​ដូរ…ដូរ..ដូរ
-ដូរ​ស្អី?
-បាទ, ដូរ​ជា​​មួយ​នាឡិកា​ដៃ​ម៉ាក​រ៉ូឡិច ។
-ដូរ​ជា​មួយ​អ្នក​ណា?
-បាទ, ពួក​ម៉ាក​កូន​អ្នក​មាន​ម្នាក់ ។
-យីអើ, ឆ្កួត​អី​ឆ្កួត​ម៉្លេះ? កូន​ឯង​ធ្វើ​អ៊ីចឹង​​ថ្ងៃ​ណា​មួយ​មាន​អ្នក​ណា​ហៅ​កូន​ឯង​ថា អា​ឆ្កួត​ជ្រូក តើ​បាន​អី​ឆ្លើយ​តប​ទៅ​វិញ? 

កាត់​ក្តី​ពូកែ
លោក​មន្ត្រី​កាត់​ក្តី​ម្នាក់​ល្បី​ឈ្មោះ​ថា ពូកែ​​កាត់​ក្តី​ ​ថ្ងៃ​មួយ​កាត់​ក្តី​ឱ្យ​បុរស​ពីរ​នាក់​ដែល​មាន​ទំនាស់​នឹង​គ្នា ។ គូ​ទំនាស់​​ខំ​រត់​ការ​ខ្វែង​​ដៃ​ខ្វែង​ជើង​រៀង​ខ្លួន​ដើម្បី​ឈ្នះ​គូប​ដិ​បក្ស ។ ​បុរស​ម្នាក់​ឃើញ​ហេតុ​ផល​របស់​ខ្លួន​លើក​ឡើង​​ហាក់​បី​ដូច​ជា​ចាញ់​​ប្រៀប​គេ ក៏​សូក​លោក​មន្ត្រី​​កាត់​ក្តី​៥​តម្លឹង​ប្រាក់ ។ ចំណែក​បុរស​ម្នាក់​ទៀត​ថ្វី​បើ​​ដឹង​ថា ហេតុ​ផល​របស់​ខ្លួន​មាន​ប្រៀប​ជាង​គេ តែ​បើ​នៅ​ស្ងៀម​​មុខ​​ជា​ចាញ់​មិន​ខាន ហេតុ​នេះ​ក៏​រត់​​ការ​សូក​មន្ត្រី​​កាត់​ក្តី​ចំនួន​១០​តម្លឹង​ប្រាក់ ។ ពេល​បើក​សវនា​ការ​លោក​មន្ត្រី​រូប​នោះ​ប្រកាស​​ខ្លាំងៗ ៖
-អ្នក​ទាំង​ពីរ​ត្រូវ​ដូច​​គ្នា ​តែ​ភាព​ត្រឹម​ត្រូវ​របស់​ម្នាក់​​នេះ​ស្មើ​នឹង​ពីរ​ដង​នៃ​ភាពត្រឹម​ត្រូវ​របស់​ម្នាក់​នោះ ។ ដូច្នេះ​ម្នាក់​នេះ​ត្រូវ​បាន​ឈ្នះ​ក្តី៕

ព្យា​បាល​​ឱ្យ​អ្នក​ជំងឺ​ស្គម
លោក​គ្រូ​ពេទ្យ​​ម្នាក់​ដោយ​វិជ្ជា​ពេទ្យ​​អន់​ពេក ​តែ​តាំង​ខ្លួន​ជា​ពេទ្យ​ពូកែ​ ហេតុ​នេះ​ពេល​ចេញ​ប្រកប​​របរ​វិជ្ជា​ជីវៈ​ពេទ្យ​​ចាប់​ផ្តើម​​ព្យា​បាល​ជំងឺ​ទី​មួយ​មិន​ទាន់​បាន​ប្រាក់​ប៉ុន្មាន​ផង អ្នក​ជំងឺ​ក៏​ស្លាប់​ដោយ​មិន​សម​ហេតុ​ផល ។ ​គ្រួសារ​​អ្នក​ជំងឺ​ក្តៅ​ក្រហាយ​មិន​សុខ​ចិត្ត នាំ​គ្នា​​ធ្វើ​ពាក្យ​បណ្តឹង​​ឡើង​តុលា​ការ ​ហើយ​ត្រូវ​តុលា​ការ​​កាត់​ក្តី​តម្រូវ​ឱ្យ​លោក​គ្រូ​ពេទ្យ​នោះ​សែង​សព​ឱ្យ​ទាល់​តែ​ដល់​កន្លែង​បញ្ចុះ​​សព​ដែល​មាន​ចម្ងាយ​​ផ្លូវ​ជា​ច្រើន​គីឡូ​ម៉ែត្រ ។​លោក​គ្រូ​ពេទ្យ​​យើង​ប្រមូល​ទាំង​ប្រពន្ធ​​ទាំង​កូន​ឱ្យ​ជួយ​ខ្លួន​សែង​សព​អ្នក​ជំងឺ​​ដែល​ស្លាប់​នោះ ។ ប៉ុន្តែ​​ដោយ​ហេតុ​ផល​អ្នក​ជំងឺ​ធាត់​ពេក កូនៗ​​សែង​តថេះ​តថះ​​ស្ទើរ​ដាច់​ខ្យល់​ទម្រាំ​ទៅ​ដល់​គោល​ដៅ​ ។ ឃើញ​ដូច្នេះ​​ប្រពន្ធ​លោក​គ្រូ​ពេទ្យ​និយាយ​​ជា​មួយ​ប្តី ៖
-ប៉ា​វា! ថ្ងៃ​ក្រោយ​​កុំ​ទទួល​ព្យា​បាល​អ្នក​ជំងឺ​​ធាត់ៗ​ឱ្យ​សោះ, ជ្រើស​ព្យា​បាល​តែ​អ្នក​ជំងឺ​​ស្គមៗ​បាន​ហើយ កុំ​ឱ្យ​កូន​​យើង​វេទ​នា​សែង​សព​ពេក ៕

ភ្លាត់​ស្នៀត
បុរស​ម្នាក់​ចូល​ចិត្ត​តាំង​ខ្លួន​ជា​អ្នក​មាន​ ដើម្បី​ឱ្យ​គេ​កោត ។ ថ្ងៃ​មួយ​មាន​ភ្ញៀវ​មក​លេង ។ ​បន្ទាប់​ពី​អញ្ជើញ​​ភ្ញៀវ​ បុរស​នោះ​លួច​ទៅ​ផ្ទះ​នៅ​ជិត​ខាង​ជួល​ក្មេង​ម្នាក់​​ឱ្យ​ដើរ​តួ​ជា​អ្នក​បម្រើ​​របស់​ខ្លួន, ​លុះ​និយាយ​ត្រូវ​ថ្លៃ​គ្នា​​រួច គេ​ក៏​ត្រឡប់​មក​វិញ អង្គុយ​កំដរ​ភ្ញៀវ​ធ្វើ​មិន​ដឹង ។ មួយ​សន្ទុះ​​ក្មេង​ផ្ទះ​ជិត​ខាង​ដើរ​មក​ តែ​វា​ឈរ​ស្ងៀម​ត្រង់​មាត់​ទ្វារ​​របង​អត់​ព្រម​ចូល ។ ​ឃើញ​ដូច្នេះ​​បុរស​នោះ​ធ្វើ​ជា​ងើប​ឈរ​ស្រែក​បន្ទោស ៖
-អា​រំបល់​យក៍, ក្នុង​ផ្ទះ​មាន​ភ្ញៀវ​មក​លេង​ម៉េច​​អ្ហែង​​មិន​​ប្រញាប់​​មក​ដាំ​ទឹក​ឆុង​តែ​ទទួល​ភ្ញៀវ? យើស​​អា​នេះ, ចង់​ត្រូវ​រំពាត់​មែន​ទេ?
ក្មេង​ផ្ទះ​ជិត​ខាង​ឆ្លើយ​តប​វិញ ៖
-ឱ្យ​ខ្ញុំ​ចូល​ទៅ​យ៉ាង​ម៉េច បើ​ឆ្កែ​ពូ​ឯង​ចេះ​តែ​​សម្លក់​ខ្ញុំ? ​មុន​នឹង​ឱ្យ​ខ្ញុំ​មក​ដើរ​តួ​ជា​កូន​ឈ្មួល​​ពូ​ឯង​ ម៉េច​ពូ​ឯង​មិន​ចង​ឆ្កែ​ឱ្យ​​ហើយ?

នៅ​មិន​ទាន់​ស្លាប់
បុរស​អ្នក​មាន​ម្នាក់​មាន​ការ​ត្រូវ​ចេញ​ដំណើរ​ភ្លាម, មុន​ពេល​ធ្វើ​ដំណើរ​​បាន​ហៅ​អ្នក​បម្រើ​​ប្រុស​មក​ប្រាប់ ៖
-ឯង​ត្រូវ​ចាំ​ផ្ទះ​ពេល​អញ​មិន​នៅ, កុំ​ដើរ​​ទៅ​ណា​ឱ្យ​សោះ ។ នែ, មើល​ឱ្យ​ចំណី​មាន់​ក្រៀវ​មួយ​ក្បាល​ដែល​អញ ទើប​តែ​ទិញ​មក​នោះ​ផង ប្រយ័ត្ន​គេ​លួច ។
រួច​គាត់​ចង្អុល​ដប​ស្រា​ថ្នាំ ៖
-នេះ​ជា​ដប​ថ្នាំ​ពុល ​អញ​ទិញ​សម្រាប់​​បំពុល​កណ្តុរ, ហ៊ាន​តែ​ផឹក​ស្លាប់​ភ្លាម ។
ពេល​ម្ចាស់​ផ្ទះ​ទៅ​ផុត​ បុរស​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត ៖ «ចៅ​ហ្វាយ​ម្នាក់​នេះ​ចិត្ត​អាក្រក់​​ណាស់ យើង​​មក​នៅ​បម្រើ​គាត់​រាប់​ឆ្នាំ តែ​មិន​ដែល​ឱ្យ​ហូប​ចុក​ឆ្ងាញ់​មាត់​ម្តង​ណា​ទេ ។ នេះ​​ជា​ឱកាស​ល្អ​សម្រាប់​​យើង​បាន​ឆ្ងាញ់​មាត់​​ហើយ ។ ហ៊ឺះ, ស្រា​ថ្នាំ​ធុន​ថ្លៃ​បំផុត​ប្រាប់​ថា ​ថ្នាំ​ពុល​​ទៅ​កើត» ។ គិត​ដូច្នេះ​ហើយ​បុរស​អ្នក​​បម្រើ​ក៏​ចាប់​មាន់​ក្រៀវ​ធ្វើ​​ម្ហូប​អង្គុយ​​ក្លែម​ស្រា​ទាល់​តែ​ស្រវឹង​ដេក​នៅ​នឹង​កន្លែង ។
ល្ងាច​​ឡើង​បុរស​អ្នក​មាន​​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​បាត់​​​មាន់​ក្រៀវ ឯ​ដប​ស្រា​ថ្នាំ​ក៏​អស់​​រលីង ខឹង​​ណាស់​ដាស់​អ្នក​បម្រើ​សួរ ។
អ្នក​បម្រើ​ក្រោក​និយាយ​មិង​មាំង ៖
-ម៉េច​ខ្ញុំ​មិន​ទាន់​ស្លាប់?
-ស្លាប់​រឿង​អី?
-ជម្រាប​លោក​​ម្ចាស់, បន្ទាប់​ពី​លោក​​ម្ចាស់​ទៅ​ផុត​មួយ​សន្ទុះ​ស្រាប់​​តែ​មាន​ឆ្កែ​មួយ​​ក្បាល​ពុំ​ដឹង​មក​ពី​ណា​សង្គ្រប់​​ខាំ​មាន់​ក្រៀវ​ពាំ​យក​ទៅ​បាត់ ។ ​ខ្ញុំ​ភ័យ​​ពេក​ខ្លាច​លោក​​ម្ចាស់​សម្លាប់​ខ្ញុំ ក៏​យក​ថ្នាំ​ពុល​ផឹក​ឱ្យ​ស្លាប់ ។ ​ខ្ញុំ​ផឹក​តាំង​ពី​ថ្ងៃ​ត្រង់​​ម៉្លេះ ​តែ​​រហូត​មក​ដល់​ឥឡូវ​នេះ​នៅ​តែ​មិន​ទាន់​ស្លាប់​​ទៀត៕

មិន​មែន​យើង​ទេ
បុរស​​ម្នាក់​ដេក​ទ្រមក់​​ផុត​លេខ​ឱ្យ​តែ​ដេក​​លក់​ ទោះ​បី​អ្នក​ណា​ធ្វើ​អី​ក៏​មិន​ដឹង​ខ្លួន ។ ថ្ងៃ​មួយ​ពួក​​មិត្ត​ភក្តិ​បបួល​គ្នា​ធ្វើ​បាប​បុរស​ដេក​ទ្រមក់​ ដោយ​នាំ​គ្នា​កោរ​ក្បាល​​ទាល់​តែ​រលីង​ណិល រួច​សែង​យក​ទៅ​ដាក់​ក្បែរ​​ចេតិ​យ​ក្នុង​វត្ត​មួយ​ឆ្ងាយ​ពី​ភូមិ។
ពេល​ដឹង​ខ្លួន​វិញ​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​វត្ត​ លុះ​លូក​ដៃ​ស្ទាប​ក្បាល​​ឃើញត្រងោល​រលីង​ណិល​​ក៏​កើត​សង្ស័យ​​ពុំ​ដឹង​​ជា​ខ្លួន​ឯង ឬ​ជា​លោក​សង្ឃ ។ ​អង្គុយ​មិង​មាំង​មួយ​សន្ទុះ​ គេ​លូក​ដៃ​​ក្តិច​ភ្លៅ​សាក​មើល ព្រម​ទាំង​ស្រែក​ឡើង ៖
-យើង ឬ​មិន​មែន​?
ស្រែក​ពីរ​បី​ដង​អត់​ឮ​ចម្លើយ​សោះ បុរស​នោះ​ក៏​នឹក​ក្នុង​ចិត្ត, មែន​ហើយ, ទៅ​ដល់​ផ្ទះ​ដឹង​ភ្លាម ។ ​បើ​ជា​យើង​មែន ឆ្កែ​ផ្ទះ​យើង​​អត់​ខាំ​យើង​ទេ» ។
គិត​ឃើញ​ដូច្នេះ​​គេ​ប្រញាប់​ប្រញាល់​​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ, ទើប​តែ​ទៅ​ដល់​ក្បែរ​​របង​ផ្ទះ​​ឆ្កែ​ព្រុស​ទ្រហឹង ព្រោះ​ក្បាល​​ត្រងោល​ពួក​វា​មើល​លែង​ស្គាល់ ។ គេ​ដើរ​ថយ​ក្រោយ​​និយាយ​រងូវ​ម្នាក់​​ឯង ៖
-ពិត​មែន​! មិន​មែន​យើង​ទេ!