ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន​ លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០​-២៧៣ ដោយសាររងជំនន់ទឹកភ្ញៀង

1 ថ្ងៃ មុន

ខេត្តរតនគិរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បាន ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០ ដល់…

ខេត្តរតនគិរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បាន ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០ ដល់ ២៧៣​ ដោយសាររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។

​បើតាមសេចក្ដីជូន​ដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ​បិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៧០ ដល់ បង្គោលគីឡូម៉ែត្រលេខ២៧៣ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បី ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយ សុវត្ថិភាព។

ឯកសារនោះ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សង្ឃឹម យ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ