ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរមូលដ្ឋានឱ្យម្ចាស់ការដោះស្រាយបញ្ហាទឹកជំនន់

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លៀង​ខ្លាំង មាន​ផ្គរ​រន្ទះ លាយឡំ និង​ខ្យល់​ក​ន្ទ្រា​ក់ រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​២១-២៣-២៣ ខែកញ្ញា ឆ្នាំ…

ខេត្តសៀមរាប ៖ ភ្លៀង​ខ្លាំង មាន​ផ្គរ​រន្ទះ លាយឡំ និង​ខ្យល់​ក​ន្ទ្រា​ក់ រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​២១-២៣-២៣ ខែកញ្ញា ឆ្នាំ ២០២៥ បណ្តាល​ឱ្យ​លិចលង់​ផ្លូវថ្នល់​សាលារៀន មន្ទីរពេទ្យ ផ្ទះសំបែង និង​ខូចខាត​ដំណាំ​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ប្រកាស​អាសន្ន​នៅ​ផ្សារ​ពួក​ផង​ដែរ ។

លោក ស៊ុន ចាន់​ថុ​ល អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពួក បាន​មាន​ប្រសាសន៍​នា​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ​ថា លោក​បាន​ប្រកាស​ឱ្យ​អាជីវករ​នៅ​ផ្សារ​ពួក ក្នុង​ខេត្តសៀមរាប​ទាំងអស់ សូម​លើក​ឥ​វ៉ា​ន់​ឱ្យ​បាន​ខ្ពស់​បំផុត ព្រោះ​ទឹក​អាច​ប្រឈម​នឹង​ឡើង​លិច​នៅ​ផ្សារ​ពួក ដោយសា​ទឹកធ្លាក់​មក​ពីលើ​កាន់តែ​ខ្លាំង ដូច្នេះ​សូម​បងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ចំពោះ​អ្នក​ដែល​នៅ​ជាយ​ៗ​នោះ​ផង​ដែរ ។

ក្នុង​នោះ​ដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​តាម​បណ្តា​ស្រុក មួយ​ចំនួន ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ។

លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​មាន​ភាព​ម្ចាស់​ការ ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​មាន ក្នុងភូមិ​សាស្ត្រ​ខ្លួន​ត្រូវធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ គឺ​ត្រូវ​ប្រើ​ឱ្យ​អស់​គ្រប់​វិធានការ ក្នុង​ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​រស់នៅ​ឱ្យ​មាន​ភាព​សុខសាន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ