ប្រទេសនេប៉ាល់ ៖ រដ្ឋអំណាចនេប៉ាល់ពេលនេះបាត់បង់ការត្រួតត្រាហើយ កំហឹងមហាជននៅតែពុះពោរឡើង តាំងពីបាតុកម្មពីថ្ងៃទី៨កញ្ញាមក ប្រឆាំងការរាំងខ្ទប់បណ្ដាញសង្គមប្រកាសកាលពី៤ថ្ងៃមុននេះនិងប្រឆាំងអំពើពុករលួយ។ តុល្យការនៃជនរងគ្រោះក្នុងបាតុកម្មហិង្សាទាំងនោះដែលនៅបន្ត មកដល់ថ្ងៃទី១៩កញ្ញា ចំនួនអ្នកស្លាប់ឡើងដល់១៩នាក់និងជាង៤០០នាក់រងរបួស ដោយសារការបាញ់របស់ប៉ូលិស។

នាយករដ្ឋមន្ត្រីនេប៉ាល់លោកKP SHAMA OLIបានលាលែងចេញពីតំណែងកាលពីថ្ងៃទី៩កញ្ញា តែក៏នៅមិនអាចរំងាប់ការបះបោរ។ មនុស្សច្រើនរយនាក់បានធ្វើបាតុកម្មដោយកំហឹង ដោយដុតសភាស្ថិតនៅកណ្ដាលក្រុងកដ្ឋមណ្ឌូ។ ចំណែកផ្ទះនាយករដ្ឋមន្ត្រីក៏ត្រូវដុតដែរ។
ទោះមានបម្រាមគោចរណ៍ចាប់តាំងពីពេលព្រឹកទៅក្ដីក៏បណ្ដាក្រុងបាតុករជាយុវជន បាននាំគ្នាដើរហែក្បួនកាត់វិថីនានានៃរដ្ឋធានី ហើយពេញមួយថ្ងៃវាយប្រហារលើបណ្ដាអគាររដ្ឋ និងលំនៅឋានរបស់បណ្ដាមេដឹកនាំនយោបាយ។

អ្នកតវ៉ាមួយក្រុមអាចដណ្ដើមយកកាំភ្លើង ពីកងប៉ូលិសដែលមានបេសកកម្មការពារប្លុកវិមានរដ្ឋាភិបាល។ ផ្ទះរបស់នាយករដ្ឋមន្តរីវ័យ៧៣ឆ្មាំក៏រងការដុតបំផ្លាញដែរ។ បណ្ដាអ្នកតវ៉ាពិសេសជាយុវជន បាននាំគ្នាលើកទង់ជាតិហើយប៉ុនប៉ងគេចចេញពីកាណុងបាញ់ទឹក ដែលដាក់ព្រង្រាយដោយកងកម្លាំងសន្តិសុខ។ ពួកបាតុករតម្រង់គោលដៅវាយប្រហារបណ្ដាទីតាំងប៉ូលិសនិងបណ្ដាអគាររដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ