ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះឈ្មោះ​TAPAH វាយប្រហារលើភាគ​ខាង​ត្បូង​​ចិន

10 ម៉ោង មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​ថា ព្យុះ​ឈ្មោះ​TAPAH ជា​ព្យុះ​ទី​ហ្វុ​ង​ទី​១៦​ប្រចាំឆ្នាំ បាន​បោកបក់​មក​ដល់​ដែនដី​នៃ​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​កញ្ញា នាំ​ឲ្យ​មានការ​បិទទ្វារ​សាលារៀន និង​ការ​ជម្លៀស​ប្រជាជន​ចេញ​ច្រើន​សិប​ពាន់​នាក់​។ ព្យុះ​ទី​ហ្វុ​ង​នេះ​ដែល​បោក​បង់​ក្នុង​ល្បឿន​ដល់​៣០​គីឡូម៉ែត្រ​ក្នុង​១​វិនាទី បាន​វាយប្រហារ​នា​វេលា​ម៉ោង​៨​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក…

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​ថា ព្យុះ​ឈ្មោះ​TAPAH ជា​ព្យុះ​ទី​ហ្វុ​ង​ទី​១៦​ប្រចាំឆ្នាំ បាន​បោកបក់​មក​ដល់​ដែនដី​នៃ​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​កញ្ញា នាំ​ឲ្យ​មានការ​បិទទ្វារ​សាលារៀន និង​ការ​ជម្លៀស​ប្រជាជន​ចេញ​ច្រើន​សិប​ពាន់​នាក់​។

ព្យុះ​ទី​ហ្វុ​ង​នេះ​ដែល​បោក​បង់​ក្នុង​ល្បឿន​ដល់​៣០​គីឡូម៉ែត្រ​ក្នុង​១​វិនាទី បាន​វាយប្រហារ​នា​វេលា​ម៉ោង​៨​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក លើ​តំបន់ឆ្នេរ​នៃ​ទីក្រុង​តៃ​សាន​ខេត្ត​ក្វា​ង​ទុង​។ មនុស្ស​ជាង​៤១.០០០​នាក់ ក្នុង​ក្រុង​ជាំ​ង​មេន​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​កន្លែង​មាន​សុ​វត្តិភាព​។

ារិយាល័យ​សមុទ្រ​ក្រុង​ជាំ​ង​មេន​ថ្លែង​ថា បាន​ដាក់​ពង្រាយ​ជា​មុន​ក្រុម​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ​៤៣​ក្រុម​ព្រមទាំង​ត្រៀម​នាវា​៣០​គ្រឿង សម្រាប់​ប្រឈម​មុខ​នឹង​គ្រោះអាសន្ន​ជាយថាហេតុ​នានា​។ ចំណែក​អ្នក​ជួយ​សង្គ្រោះ​ជាង​៣៣០០​នាក់ បាន​មក​ដល់​ក្រុង​តៃ​សាន​រួច​ហើយ​។

រង​ការ​ប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង​នេះ​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ក្វា​ង​ទុង​ជួប​ប្រទេះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ព្រមទាំង​ខ្យល់​បោកបក់​ខ្លាំង នា​ថ្ងៃ​ទី​៨​កញ្ញា​។ តាម​ផ្នែក​ឧុ​និយម​ចិន​ថា​ព្យុះ​TAPAH​នឹង​បន្ត​បោកបក់​សំដៅ​ភាគ​ពាយ័ព្យ​ដោយ​ចុះ​ថមថយ​កម្លាំង​ជា​បន្តបន្ទាប់​។ ព្យុះ​TAPAH​មិន​បាន​វាយប្រហារ​ផ្ទាល់​លើ​វៀតណាម​ឡើយ តែ​ឥទ្ធិពល​របស់​វា​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បណ្ដា​ខេត្ត​ភាគ​ខាងជើង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ