ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីជប៉ុនប្រកាសលាលែងពីតំណែង

2 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋ​ម​ន្ត្រី​ជប៉ុន​លោក​ស៊ីហ្សេ​រូ​អ៊ីស៊ីបា ប្រកាស​នា​ថ្ងៃ​ទី​៧​កញ្ញា​ពី​ការ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​លោក ដែល​បែប​នេះ​វា​ក៏​ជា​ការ​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។ ការ​ប្រកាស​លាលែង​នោះ​ដោយសារ​ការ​ជម្រុញ របស់​សមាជិក​សំខាន់​ៗ​នៃ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក ដែល​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ បន្ទាប់​ពី​លទ្ធផល​អាក្រក់​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ សេចក្ដី​សម្រេចចិត្ត​នោះ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ…

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋ​ម​ន្ត្រី​ជប៉ុន​លោក​ស៊ីហ្សេ​រូ​អ៊ីស៊ីបា ប្រកាស​នា​ថ្ងៃ​ទី​៧​កញ្ញា​ពី​ការ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​លោក ដែល​បែប​នេះ​វា​ក៏​ជា​ការ​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។ ការ​ប្រកាស​លាលែង​នោះ​ដោយសារ​ការ​ជម្រុញ របស់​សមាជិក​សំខាន់​ៗ​នៃ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក ដែល​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ បន្ទាប់​ពី​លទ្ធផល​អាក្រក់​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

សេចក្ដី​សម្រេចចិត្ត​នោះ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ បើ​ដរាបណា​ប្រមុខ​រដ្ឋាភិបាល​ស្ថិត​ក្រោម​ការ​គាបសង្កត់​។ ប៉ុន្តែ​លោកស៊ីហ្សេ​រូ​អ៊ីស៊ីបា នៅ​តែ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​អំពាវនាវ​ទាំងនោះ ដោយ​​ថ្លែង​កាលពី​ថ្ងៃ​ទី​២​កញ្ញា​ថា លោក​នឹង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​សម​ស្រប​មួយ​នា​ពេល​ខាង​មុខ​។

ទី​បញ្ចប់​នា​រសៀល​ថ្ងៃ​ទី​៧​កញ្ញា លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ខ្ញុំ​សម្រេចចិត្ត​លាលែង​ចេញពី​តំណែង​ប្រមុខ​គណបក្ស​សេរី​ប្រជា​ធិ​តេ​យ្យ​ហើយ​។ លោក​ថា​ពេល​នេះ​ដែល​ការ​ចរចា​ពី​វិធានការ​ពន្ធគយ​អា​មេ​រិ​ក ឈាន​ដល់ទី​បញ្ចប់​ខ្ញុំ​គិត​ថា ពេលវេលា​សម​ស្រប​មក​ដល់​ហើយ​។ ខ្ញុំ​សម្រេច​ដក​ខ្លួ​ន​ថយ​ទុក​កន្លែង​ឲ្យ​អ្នក​ជំនាន់​ក្រោយ​។

សេចក្ដីសម្រេច​នោះ ​ត្រូវ​បាន​ធ្វើ​មិន​ដល់​មួយ​ឆ្នាំ​ផង​បន្ទាប់​ពី​មេដឹកនាំ​វ័យ​៦៨​ឆ្នាំ​នោះ ឡើង​កាន់​ជា​ប្រមុខ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​ជប៉ុន PLD​ហើយ​ជា​ស្វ័យប្រវត្តិ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។ យោង​តាម​ទូរទស្សន៍​ជប៉ុន​NHK ថា បណ្ដា​សមាជិក​សភា​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​តំបន់​របស់​គណបក្ស​PLD​ក្នុង​ទូ​ទាំង​ប្រទេស​ជប៉ុន ត្រូវ​មក​ជួបជុំ​គ្នា​ធ្វើការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៨​កញ្ញា ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​។

NHK​អះអាង​ថា លោកស៊ីហ្សេ​រូ​អ៊ីស៊ីបាចង់​ចៀសវាង​ការ​បែកបាក់ ក្នុង​ផ្ទៃ​គណបក្ស​លោក​ទើប​សុខចិត្ត​លាលែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ