ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​​ចុង​គិញ​ចិន​​ជា​​​​​​​​​ផ្លូវ​​គោក​នាំ​ទំនិញ​ឆ្លងកាត់​​អាស៊ី និងអឺរ៉ុប​​​​ប្រើ​​ពេល​​ខ្លី

1 ម៉ោង មុន

ប្រទេស​ចិន ៖ ទីក្រុង​តំបន់​ភ្នំ​ចិន​ចុង​គិញ​បាន​ក្លាយជា​ផ្លួ​វ​ពាណិជ្ជ​តាម​ជើង​គោក​សំខាន់​ដែល​តាម​អ្នក​ជំនាញការ​មួយ​ចំនួន​ថា ផ្លូវ​នោះ​អាច​ប្រៀប​ដូច​ច្រក​ឆ្លងកាត់​តាម​ជើង​គោក​ដូច​ច្រក​ឆ្លងកាត់​ព្រែកជីក​ស៊ុ​យ​អេ​មួយ​ដែរ​។ ជាមួយ​ប្រព័ន្ធ​ផ្លូវដែក​ទំនើប​ផ្លូវ​នោះ ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​របស់​អា​ស៊ី​។ កាសែត​ចិន​SOUTH CHINA MORNING POST​គូសបញ្ជាក់​ថា…

ប្រទេស​ចិន ៖ ទីក្រុង​តំបន់​ភ្នំ​ចិន​ចុង​គិញ​បាន​ក្លាយជា​ផ្លួ​វ​ពាណិជ្ជ​តាម​ជើង​គោក​សំខាន់​ដែល​តាម​អ្នក​ជំនាញការ​មួយ​ចំនួន​ថា ផ្លូវ​នោះ​អាច​ប្រៀប​ដូច​ច្រក​ឆ្លងកាត់​តាម​ជើង​គោក​ដូច​ច្រក​ឆ្លងកាត់​ព្រែកជីក​ស៊ុ​យ​អេ​មួយ​ដែរ​។ ជាមួយ​ប្រព័ន្ធ​ផ្លូវដែក​ទំនើប​ផ្លូវ​នោះ ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​របស់​អា​ស៊ី​។

កាសែត​ចិន​SOUTH CHINA MORNING POST​គូសបញ្ជាក់​ថា ទីក្រុង​នេះ​បាន​ក្លាយ​ដោយ​ឆាប់រហ័ស ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​នៃ​បណ្ដាញ​ពាណិជ្ជកម្ម​ចិន និង​បើ​ទីក្រុង​នោះ​កាន់តែ​រុងរឿង​ថែម​ទៀត អាច​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​បោះទុន​វិនិយោគ​របៀប​នេះ​នៅ​ភាគ​ខាងលិច​ប្រទេស​ដែរ​។ ក្នុង​មួយ​ថ្ងៃ​ៗ ទីក្រុង​នោះ​គ្រប់គ្រង​ទំនិញ​ច្រើន​រយ​មុខ មក​ពី​បណ្ដា​ប្រទេស​អា​ស៊ី​អាគ្នេយ៍​ដូច​ជា​វៀត​ណាម​ និង​សិង្ហ​បុរី​នាំ​ទៅ​កាន់​អឺរ៉ុប ពិសេស​អា​ល្លឺ​ម៉​ង់​និង​ប៉ូ​ឡូញ​ដោយសារ​រថភ្លើង​ដឹក​ទំនិញ​ល្បឿន​លឿន​។

រយៈពេល​ដឹក​ទំនិញ​តាម​ផ្លូវគោក​គឺ​ពី​១០​ទៅ​២០​ថ្ងៃ ខ្លី​ជាង​ការ​ដឹក​តាម​ផ្លូវ​សមុទ្រ ជា​ប្រពៃណី​។ គ្រោងការ​រថភ្លើង​លឿន​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០២៣ បាន​កាត់​បន្ថយ​រយៈពេល​ដឹក​ជញ្ជូន​រវាង​ក្រុង​ហាណូយ​និង​ក្រុង​ចុង​គិញ​មក​ត្រឹមតែ​៥​ថ្ងៃ ដែល​បែប​នេះ​នាំ​ឲ្យ​ទំនិញ​ត្រូវ​នាំ​បន្ត​ទៅ​អឺរ៉ុប​ប្រើ​ពេល​មិន​ដល់​២​ស​ប្ដា​ហ៍​ផង​។

ម្យ៉ាងទៀត​ក្រុង​ចុង​គិញ​ជា​កន្លែង​ផលិតកម្ម​ចំបង ដែល​ផលិត​ប្រមាណ​ជា​១​ភាគ​៣ នៃ​កុំ​ព្យូ​រ​ទ័​រ​យូរ​ដៃ​នៃ​ពិភពលោក​។ ទីនោះ​ក៏​ជាទី​តាំង​ផលិតកម្ម​រថយន្ត​អគ្គិសនី​ចំបង​ហើយ​ជា​មជ្ឈមណ្ឌល​នាំ​ចេញ​រថយន្ត​ចិន​ដល់​១​ភាគ​៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ