ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បងប្អូន ! ​សូមបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ពិសេសអ្នក​មាន​លំនៅ​ដ្ឋា​ន​ជាប់​ដងស្ទឹង​សង្កែ

9 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ព្រឹក​ថ្ងៃ​ទី​០២​ខែកញ្ញា​នេះ​ថា ៖ កម្ពស់​ទឹកស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ព្រឹក​ថ្ងៃ​ទី​០២​ខែកញ្ញា​នេះ​ថា ៖ កម្ពស់​ទឹកស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​ហើយ តែ​នឹង​ស្រក​ចុះ​វិញ​ឆាប់​ៗ​នេះ បើ​ផ្នែក​ខាងលើ​មិន​មាន​ភ្លៀង​បន្ថែម​ទេ ។ សូម​បងប្អូន​នៅ​តាម​ដងស្ទឹង ពិសេស​ស្រុក​ឯក​ភ្នំ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

រដ្ឋបាល​ស្រុក​ឯក​ភ្នំ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ​ថា ៖ គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ស្ថានភាព​ទឹកស្ទឹង​សង្កែ ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មាន​កម្ពស់​ឡើង​ជិត​ដល់​១៣​ម៉ែត្រ​ហើយ ពុំ​ទាន់​មានការ​ថយ​ចុះ​ទេ និង​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​ហើយ ។

សូម​ពុក​ម៉ែ​បងប្អូន​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ជា​ពិសេស បងប្អូន​ដែល​មាន​លំនៅ​ដ្ឋា​ន​ជាប់​ដងស្ទឹង​សង្កែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ