ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនមួយបញ្ជាទិញគ្រាប់ពោតក្រហម​២៥០តោន ពីសហគមន៍កសិកម្មជីរោទិ៍រុងរឿង ក្នុងខេត្តត្បូងឃ្មុំ

16 ម៉ោង មុន

ខេត្តត្បូងឃ្មុំ៖ ក្រុមហ៊ុនមួយបានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុក ចំនួន ២៥០តោន ពី​សហគមន៍កសិកម្មជីរោទិ៍រុងរឿង និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦…

ខេត្តត្បូងឃ្មុំ៖ ក្រុមហ៊ុនមួយបានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុក ចំនួន ២៥០តោន ពី​សហគមន៍កសិកម្មជីរោទិ៍រុងរឿង និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសម្របសម្រួលក្រុមហ៊ុនមួយជួបពិភាក្សាអំពីផែនការទិញ-លក់ពោតក្រហមជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ​ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ជាជំហានដំបូងក្រុមហ៊ុននោះបានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុក ចំនួន ២៥០តោន និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

ក្នុងគ្រានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម។

បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យទីតាំងទិញលក់ពោតក្រហម (សៃឡូ)មួយកន្លែង នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចុះពិនិត្យដល់កំពង់ផែស្វយ័តភ្នំពេញ សាខាខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ