ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​​សំខាន់ៗនៃ​​ពិភព​លោក​ចូល​រួមកិច្ចប្រជុំ​កំ​ពូលតំបន់នៅ​ចិន

8 ម៉ោង មុន

ប្រទេស​ចិន ៖ ពេល​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ចង់បាន​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន កិច្ចប្រជុំ​កំពូល​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​៣១​សីហា​នៅ​ចិន​។ អង្គការ​នោះ​បង្កើត​ឡើង​ហាក់​ក្នុង​គោលដៅ ឲ្យ​មាន​តុល្យភាព​មួយ​ជាមួយ​អូតង់​។ ពេល​នេះ​បណ្ដា​អ្នកការទូត​អន្តរជាតិ​កំពុង​តែ​សម្លឹង​ទៅ​កាន់​ប្រទេស​ចិន ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្លាំ​ឌី​មៀរ​ពូ​ទី​ន…

ប្រទេស​ចិន ៖ ពេល​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ចង់បាន​សន្តិភាព​នៅ​អ៊ុយ​
ក្រែ​ន កិច្ចប្រជុំ​កំពូល​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​៣១​សីហា​នៅ​ចិន​។ អង្គការ​នោះ​បង្កើត​ឡើង​ហាក់​ក្នុង​គោលដៅ ឲ្យ​មាន​តុល្យភាព​មួយ​ជាមួយ​អូតង់​។

ពេល​នេះ​បណ្ដា​អ្នកការទូត​អន្តរជាតិ​កំពុង​តែ​សម្លឹង​ទៅ​កាន់​ប្រទេស​ចិន ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្លាំ​ឌី​មៀរ​ពូ​ទី​ន ក៏​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​។ លោកពូ​ទី​ន​បាន​មក​ដល់​ចិន​នា​ព្រឹក​ថ្ងៃ​ទី​៣១​សីហា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​នោះ ដែល​មាន​ប្រទេស​កាន់តែ​ច្រើន​ចូលរួម​។ ក្នុង​ចំណោម​មេដឹកនាំ​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ មាន​ជា​ពិសេស​ប្រធា​នាធិបតី​រុ​ស្ស៊ី សម​ភាគី​អុី​រ៉​ង់​និង​សម​ភាគី​តួ​ក​គី​ព្រមទាំង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​។ ក្រៅពី​នេះ​មាន​មេដឹកនាំ​ប្រទេស​២០​ទៀត ព្រមទាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​អង្គការ​អន្តរជាតិ​និង​តំបន់​ច្រើន​រូប​ទៀត​។

កិច្ចប្រជុំ​កំពូល​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ​OCS នេះ ប្រព្រឹត្ត​ទៅ​២​ថ្ងៃ​រហូត ដល់​ថ្ងៃ​ទី​១​កញ្ញា រួម​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង​នៅ​ក្រុង​កំពង់​ផែ​ទៀន​ជី​ន​។ ក្នុង​ចំណោម​មេដឹកនាំ​ដែល​មក​ចូលរួម​ទាំងនោះ​មាន​មួយ​ចំនួន​ពន្យារពេល​ស្ថិត​នៅ​ចិន រហូត​ដល់​ថ្ងៃ​ទី​៣​កញ្ញា ទស្សនា​ក្បួនព្យុហៈយាត្រា​យោធា​ដ៏​ធំ​នៅ​ក្រុង​ប៉េ​កាំ​ង រំឭក​ខួប​លើក​ទី​៨០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២​។ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​ដែល​កម្រ​ចេញ​ក្រៅ​ស្រុក​បំផុត ក៏​អញ្ជើញ​មក​ចូលរួម​ដែរ​។

មុន​ពេល​មក​កាន់​ប្រទេស​ចិន​លោកពូ​ទី​ន បាន​ថ្លែង​សរសើរ​ដល់​ទំនាក់ទំនង រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​ប៉េ​កាំ​ង​ដោយ​ថ្លែង​ថា ទំនាក់ទំនង​នោះ​បាន​ឡើង​ដល់​កម្រិត​កំពូល​ថ្មី ពុំ​ធ្លាប់​មាន​ពី​មុន​មក ហើយ​លោក​គូសបញ្ជាក់​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​នៃ​ភាព​ជា​ដៃគូ​។ លោកពូ​ទី​ន​នឹង​ស្នាក់​នៅ​ចិន រយៈពេល​៤​ថ្ងៃ ក្នុង​ក្រប​ខណ្ឌ​នៃ​ទស្សនកិច្ច​រយៈពេល​យូរ​មួយ​នៅ​ចិន​របស់​មេដឹកនាំ​រុ​ស្ស៊ី​។

យោង​តាម​បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​ថា កិច្ចប្រជុំ​កំពូល​OCS លើក​នេះ​ជា​កិច្ចប្រជុំ​កំពូល​ធំ​មួយ​ពុំ​ធ្លាប់​រៀបចំ​ធ្វើ នឹង​ជា​ឱកាស​សម្រាប់​គូសវាស​ទិស​ដៅ​ធំ​ៗ សម្រាប់​ទស​វត្ស​ខាង​មុខ​នៃ​ការ​ពង្រីក​អង្គកា​រ​នោះ​។ OCS​មាន​ប្រទេស​ជា​សមាជិក ចិន រុ​ស្ស៊ី បេឡា​រុស ឥណ្ឌា អ៊ី​រ៉​ង់ កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ីគី​ស្ថាន ប៉ា​គី​ស្ថាន តាក់់​ជី​គី​ស្ថាន​និង​អ៊ូ​ស​បេ​គី​ស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ