ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំចង់បញ្ចូលចិនក្នុងការចរចារុស្សុី-អ៊ុយក្រែនដែរ

1 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ដែល​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​និង​ចិន ពុំ​មាន​ភាពល្អ​ប្រសើរ​ច្បាស់​លាស់​នោះ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​​លាតត្រដាង​ នា​ថ្ងៃ​ទី​២៦​ សីហា បន្ទាប់​ពី​ការ​ពិភាក្សា​ថ្មី​ជាមួយ​សម​ភាគី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​ថា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ដែល​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​និង​ចិន ពុំ​មាន​ភាពល្អ​ប្រសើរ​ច្បាស់​លាស់​នោះ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​​លាតត្រដាង​ នា​ថ្ងៃ​ទី​២៦​ សីហា បន្ទាប់​ពី​ការ​ពិភាក្សា​ថ្មី​ជាមួយ​សម​ភាគី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​ថា ចិន​នឹង​អាច​ចូលរួម​ដែរ​ក្នុង​ការ​ចរចា រវាង​អ៊ុយ​ក្រែ​ន​ និង​រុ​ស្ស៊ី​។

មុន​លាតត្រដាង​ភាព​លម្អិត​សម្រាប់​អនាគត​នៃ​ការ​ចរចា ដើម្បី​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន លោក​ត្រាំ​ចាប់ផ្ដើម​តាម​រយៈ​ការ​ឆ្លើយ​សំនួរ​របស់​ស្ត្រី​អ្នកកាសែត​ម្នាក់​ថា លោក​ពិតជា​បាន​ជួប​ពិភាក្សា​គ្នា ជាមួយ​ប្រមុខ​វិមាន​ក្រឹម​ឡាំង ក្រោយ​មានការ​ជួប​គ្នា​កំពូល​នៅ​សេត​វិមាន​កាលពី​ស​ប្ដា​ហ៍​មុន ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី និង​មេដឹកនាំ​អឺរ៉ុប​ច្រើន​រូប​ទៀត​។

ស្ត្រី​អ្នកកាសែត​រូប​នោះ​បាន​សួរ​ថា ១​ស​ប្ដា​ហ៍​ក្រោយ​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន តើ​សន្តិភាព​ពិតជា​ខិត​ជិត​ហើយ​ឬ?

លោក​ត្រាំ​បាន​ឆ្លើយ​តប​ថា​ខ្ញុំ​ជឿជាក់​ដែល​យើង​នឹង​បញ្ចប់សង្គ្រាម​។ លោក​ឆ្លើយ​បែប​នេះ​ពេល​ដែល​សញ្ញា​នានា ហាក់​បង្ហាញ​ពី​សភាពការណ៍​ទ័លច្រក រវាង​ក្រុង​គៀវ​និង​ក្រុង​មូ​ស្គូ​។ លោក​បន្ត​ថា​មែនហើយ​គ្មាន​នរណា​ជឿ​ថា​ការ​ជួប​គ្នា​រវាង​លោកពូ​ទី​ន​និង​លោក​ហ្សេ​ឡេ​ន​ស្គី អាច​ទៅ​រួច​ឡើយ​។ សូ​ម្បី​តែ​ទីកន្លែង​នៃ​ការ​ជួប​គ្នា​រវាង​ប្រធានាធិបតី​ទាំង​២ ដែល​កំពុង​ច្បាំង​គ្នា​ក៏​ហាក់ដូចជា​លំបាក​សម្រេច​ដែរ​។

ពេល​សួរ​លោក​ពី​ការ​លំបាក​ក្នុង​ការ​រៀបចំ​ការ​ជួប​គ្នា​នោះ លោក​ត្រាំ​គ្រាន់តែ​ទទួលស្គាល់​ថា អ្នក​ទាំងនោះ​មិនមែន​ស្រឡាញ់​គ្នា​ទេ​។ ក្នុង​ភាព​មិន​ច្បាស់លាស់​លើ​អនាគត​នៃ​ជម្លោះ​នោះ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២២​កុម្ភៈ​ឆ្នាំ​២០២២​មក លោក​ត្រាំ​លើក​ពី​ព័ត៌មាន​ដែល​ថា ប្រទេស​ចិន​របស់​លោក​ស៊ីជី​ន​ពីង​អាច​ចូល​ក្នុង​ឆាក​ដែរ​។

លោក​ត្រាំ​ថ្លែង​ថា​យើង​នឹង​បញ្ចូល​ចិន​ក្នុង​ការ​ចរចា​តែ​ក្នុង​ដំណាក់កាល​នេះ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅឡើយ​លើ​សំណើ​នេះ​។ លោក​ថា​ចិន​បាន​រំឭក​ជា​ញឹកញាប់ ពី​បំណង​ចង់​ឲ្យ​សន្តិភាព​វិល​ត្រឡប់​មក​វិញ​នៅ​អ៊ុយ​ក្រែ​ន​។

មែនហើយ​ចិន​មិន​បាន​ថ្កោលទោស​ការ​លុកលុយ​របស់​រុ​ស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ឡើយ​។ ក្រុង​ប៉េ​កាំ​ង​ផ្ដល់​ការ​ជួយ​ទ្រ​ទ្រ​ង​ជា​សម្ងាត់ តែ​សំខាន់​សម្រាប់​ក្រុង​មូ​ស្គូ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​ខ្លួន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ