ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែៗដែលល្បីកាត់ខ្សែ.កតាមផ្សារមាន​រហស្ស​នាម​ថា«រោងចក្រឆ្នាំង» ត្រូវបានក្របួច

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ខ្លះអាច​ភ្លេចមុខ ប៉ុន្តែ​សម្រាប់​សមត្ថកិច្ច​តាម​មូលដ្ឋា​ន​នីមួយ​ៗ​មិន​អាច​ភ្លេច​ទេ ឲ្យ​តែ​ដើរ​កាត់មុខ គឺ​ស្គាល់​ច្បាស់​ណាស់ ជា​មុខសញ្ញា​ជំនាញ​ធ្វើ​សកម្មភាព​កាត់​ខ្សែ​កតាម​ទីប្រជុំជន ល្បីល្បាញ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ខ្លះអាច​ភ្លេចមុខ ប៉ុន្តែ​សម្រាប់​សមត្ថកិច្ច​តាម​មូលដ្ឋា​ន​នីមួយ​ៗ​មិន​អាច​ភ្លេច​ទេ ឲ្យ​តែ​ដើរ​កាត់មុខ គឺ​ស្គាល់​ច្បាស់​ណាស់ ជា​មុខសញ្ញា​ជំនាញ​ធ្វើ​សកម្មភាព​កាត់​ខ្សែ​កតាម​ទីប្រជុំជន ល្បីល្បាញ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដែល​មាន​រហស្សនាម​ថា​ក្រុម​«​រោងចក្រ​ឆ្នាំង​» ។

កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រុម​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ក្នុង​ចំណោម​បក្ខពួក​មាន​ក្មេង​-​ចាស់ ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត ដែល​បាន​ទៅ​ធ្វើ​សកម្មភាព​លួច​បន្លំ​កាត់​ខ្សែ​ក​ជាក់ស្តែង​ពីអ្នក​ដើរ​កម្សាន្ត​នៅ​មុខ​ព្រះ​មរ​ម​រាជវាំង ស្ថិត​ក្នុងសង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។  មុខសញ្ញា​ទាំង​៣​នាក់​នេះ រស់នៅ​តំបន់​សំណ​ង់​មិន​រៀបរយ​ម្តុំ​«​រោងចក្រ​ឆ្នាំង​» តាម​ផ្លូវ​រថភ្លើង ខណ្ឌទួលគោក មាន ៖

១-​ឈ្មោះ អង រី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ។

២-​ឈ្មោះ គិ​ន លី​ភា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ។

៣-​ឈ្មោះ ណុ​ល ស្រី​ចាន់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។

នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង ខ្សែ​ក​លោហធាតុ​ពណ៌​លឿង​៣​ខ្សែ និងបាន​នាំ​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​តាម​នីតិវិធី ។

ជនសង្ស័យ​ទាំង​៣​នាក់​ជា​មុខសញ្ញា​ចាស់ ហើយ​បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ពិបាក​សួរ​ដេញដោល​យក​ចម្លើយ​ទេ គឺ​សារភាព​ត្រង់​ៗ​តែ​ម្តង ព្រោះ​ពួក​គេ​ហាក់ដូចជា​ដឹង​ច្បាប់​អស់​ទៅ​ហើយ ។

យោង​ទៅ​លើ​ចម្លើយ​សារភាព​ពាក់ព័ន្ធ​នឹងបទល្មើស​លួច​បន្លំ​កាត់​ខ្សែ​ក និង​ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ