អង្គការបោសសម្អាតមីន និងអភិវឌ្ឍន៍សហ គមន៍ (IMCCD) ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដៃគូ«បោសសម្អាតមីនតោនតាមសហគមន៍»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រធានអគ្គនាយកស៊ីម៉ាក់បានប្រកាសនាមុននេះថា ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រធានអគ្គនាយកស៊ីម៉ាក់បានប្រកាសនាមុននេះថា ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រធានអគ្គនាយកស៊ីម៉ាក់បានប្រកាសនាមុននេះថា ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ខ្ញុំ រួមជាមួយលោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ ។
កិច្ចសហការនេះ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ គម្រោងនេះនឹងផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
សូមជម្រាបថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាពCMAC តាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ ។
គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ ។ តាមរយៈគម្រោង IMCCD នេះបានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាព ក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម ។
សូមរំលឹកថា លោកTakayama Ryori ជាអតីតកងទ័ពជប៉ុន និងបានចូលរួមចំណែកក្នុងបេសសកម្មUNTACនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ និងបានចូលរួមចំណែកក្នុងវិស័យសកម្មភាពកម្ចាត់មីនជាង២៥ឆ្នាំមកហើយ ។ នៅដើមឆ្នាំ២០០០ យើងបានផ្តួចផ្តើមការដោះមីននៅឃុំដែលមានគ្រាប់មីនច្រើន និងមនុស្សរស់នៅច្រើនដែរ គឺជ្រើសរើសយកឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ជាឃុំមានគ្រាប់មីនច្រើន និងស្ថិតជាប់ជាមួយព្រំដែនថៃ ។
យើងបានបោសសម្អាតគ្រាប់មីនផង ចលនាសប្បុរជនកសាងសាលារៀនផង និងជាពិសេសលោក Takayama បានចូលរួមកៀរគរអ្នកវិនិយោគជប៉ុន បានកសាងរោងចក្រខ្នាតមធ្យមចំនួន៥រោងចក្រ នៅតំបន់ដាច់ស្រយាលរហូតបានផលិតសុរាខ្មែរផលិតពីតំឡូង និងស្វាយកែវម្មៀត ទៅប្រឡងជាប់ថ្នាក់ស្រាល្អនៅប្រទេសបារាំងទៀតផង!! ។ បានប្រែក្លាយពីដីសម្បុរគ្រាប់មីនទៅជាដីប្រកបដោយសក្តានុពលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ ។
នាពេលនេះ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ជាមួយគោលនយោបាយដែលរាជរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីន នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណា ដែលមានមនុស្សរស់នៅ និងប្រើប្រាស់ដីធ្លី ដើម្បីធានាសុខសុវត្ថិភាព និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម ។ ដូចនេះឃុំតាសែន ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន អាចត្រូវបានបោសសម្អាតទាំងស្រុង! ៕
ចែករំលែកព័តមាននេះ