កម្ពស់ទឹកទន្លេសាបថ្ងៃទី២៥ សីហា ហក់ឡើងខ្ពស់ជាងថ្ងៃទី២៤ សីហា 
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ថា កម្ពស់ទឹកបឹងទន្លេសាបថ្ងៃទី២៤ ខែសីហា ២០២៥ មានកម្ពស់ ៤,៨០ម៉ែត្រ…
ខេត្តសៀមរាប ៖ បើតាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ថា កម្ពស់ទឹកបឹងទន្លេសាបថ្ងៃទី២៤ ខែសីហា ២០២៥ មានកម្ពស់ ៤,៨០ម៉ែត្រ…
ខេត្តសៀមរាប ៖ បើតាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ថា កម្ពស់ទឹកបឹងទន្លេសាបថ្ងៃទី២៤ ខែសីហា ២០២៥ មានកម្ពស់ ៤,៨០ម៉ែត្រ និងព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានកម្ពស់ ៤,៨៣ម៉ែត្រ គឺហក់ឡើង (+) ០,០៣ម៉ែត្រ ។

ប្រភពបញ្ជាក់ថា ស្ថានភាពទឹកបឹងទន្លេសាបនៅចំណុចកញ្ជូម.ស ស្ថិតនៅក្នុងភូមិសាស្ត្រ
សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ទឹកមានកម្ពស់ ៤,៣១ម៉ែត្រ ទាបជាងឆ្នាំ២០២៥ (០,៥២ម៉ែត្រ) ។

សូមរំឭកថា ស្ថានភាពទឹកបឹងទន្លេសាប ឆ្នាំ២០២៤ ទឹកមានកម្ពស់ ៦,៦៨ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានកម្ពស់ ៦,៥២ម៉ែត្រ។

ជុំវិញស្ថានភាពទឹកបឹងទន្លេសាបហក់ឡើងក្នុងឆ្នាំ២០២៥ ធ្វើឱ្យបងប្អូនប្រជានេសាទខ្មែរយើងសម្រេចចិត្តបណ្តែតក្បូនមកខាងលើ រីឯវត្តខ្សាច់ បានត្រូវលិចលង់ ហើយព្រះសង្ឃត្រូវឡើងមកបិណ្ឌបាតតាមទូក ។

ចំណែកក្បូននេសាទរបស់ជនជាតិវៀតណាម នៅកណ្តាលទន្លេ មិនបានឡើងមកលើដូចអ្នកនេសាទខ្មែរទេ ៕




ចែករំលែកព័តមាននេះ