ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈកំពុង​ក្រឡុក​ស៊ីម៉ង់ត៍ ស្រាប់តែកម្មករម្នាក់កាន់​ចំ​ខ្សែ​រលាត់​សំបក​ ឆ.ក់​ស្លា.ប់​

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​កម្មករ​ធ្វើ​ផ្ទះ​ម្នាក់​បាន​ស្លាប់​តាម​ផ្លូវ​ក្រោយ​ពេល​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច ខណៈ​ដែល​កំពុងធ្វើការ​ងារ​ហើយ​កាន់​ចំ​ខ្សែភ្លើង​រលាត់​សំបក​បណ្តាល​ឱ្យ​ឆក់​តែ​ម្តង​។ ហេតុការណ៍​ខ្សែ​ឆក់​បុរស​ម្នាក់​ស្លាប់​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ក្មេង…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​កម្មករ​ធ្វើ​ផ្ទះ​ម្នាក់​បាន​ស្លាប់​តាម​ផ្លូវ​ក្រោយ​ពេល​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច ខណៈ​ដែល​កំពុងធ្វើការ​ងារ​ហើយ​កាន់​ចំ​ខ្សែភ្លើង​រលាត់​សំបក​បណ្តាល​ឱ្យ​ឆក់​តែ​ម្តង​។

ហេតុការណ៍​ខ្សែ​ឆក់​បុរស​ម្នាក់​ស្លាប់​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេ​កើតហេតុ វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ លោក​មេ​ភូមិ​ព្រៃ​ឈើទាល បាន​រាយការណ៍​មក​លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ក្មេង​ថា​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ស្លាប់​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​នគរបាល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ឈ្មោះ ទ្រី សុខ​ចំរើន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច បាន​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​(​ធ្វើ​ផ្ទះ​) នៅផ្ទះ​របស់​ឈ្មោះ វ៉​ន រឹម​ ​ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រៀល​បួស ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ជន​រង​គ្រោះ​ខាងលើ​ជា​អ្នកបញ្ជា​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ងត៍ បន្ទាប់​មក​បាន​ប៉ះ​ខ្សែភ្លើង​(​កន្លែង​ដាច់​រលាត់​) បណ្តាល​ឲ្យ​ឆក់​ដួល​សន្លប់ ពេល​នោះ​ម្ចាស់ផ្ទះ​និង​ក្រុម​ជាង​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ប៉ុន្តែ​លោកគ្រូ​ពេទ្យ​បាន​ពិនិត្យ​ហើយ​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។
      
  នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​បុរស​ម្នាក់​ខាងលើ​នេះ សាច់ញាតិ​ក្រុម​គ្រួ​សារបាន​ទទួលស្គាល់​ថា​ឈ្មោះ ទ្រី សុខ​ចំរើន ពិតជា​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ហើយ​មិន​បាន​ធ្វើការ​ប្តឹង​ទេ​។​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ