ដើមព្រីងធំអត់ប៉ាស្ព័រត្រៀមទៅរស់នៅប្រទេសវៀតណាម
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ បែកធ្លាយនៅថ្ងៃទី២៣ សីហា ឆ្នាំ២០២៥ មានឈ្មួញជនជាតិវៀតណាមមកទិញដើមព្រីងមួយដើមទំហំមុខកាត់១ម៉ែត្រកម្ពស់ជាង១០ម៉ែត្ររួចគាស់ស្ទូចដាក់លើរថយន្តប្រភេទវ៉េអងពាក់ស្លាកលេខត្បូងឃ្មុំ3A-6696 បម្រុងដឹកឆ្លងដែនទៅដាំថ្មីនៅប្រទេសវៀតណាម។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤សីហានេះសមត្ថកិច្ចបានឃាត់រថយន្តដឹកដើមព្រីងនោះសាកសួរ ដើម្បីគោះខ្លះៗឱ្យចេញក្អួត ហើយជាលទ្ធផលម្ចាស់ដើមឈើឈ្មោះនាង សុភី ភេទស្រីអាយុ២៥ឆ្នាំ រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល បានលក់ដើមព្រីង១ដើមទៅឲ្យឈ្មោះគង់មន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីយកទៅដាំនៅជិតគល់ស្ពានព្រែកតាមាក់ ដែលមានលិខិតអនុញ្ញាតិពីលោកមេភូមិច្រកស្គរ លោកខៀវ សារុន ចុះហត្ថលេខា ទើបសមត្ថកិច្ចប្រគល់ឲ្យឈ្មួញខាងលើដឹកយកទៅបន្ត។
ចំណែកមហាជនដែលបានតាមដានរឿងនេះបានលើកឡើងថា ការពិតគឺឈ្មួញជនជាតិវៀតណាម ជាអ្នកមកទិញ ដឹកឆ្លងដែនទៅប្រទេសវៀតណាម គ្មាមដឹកយកទៅដាំនៅគល់ស្ពានព្រែកតាមាក់ខ្មោចអីទេ ។ ដើមព្រីងដ៏ធំហិមា១ដើមនេះគឺត្រូវបានក្រុមឈ្មួញវៀតណាមទិញកំពុងរៀបចំចេញទៅលក់នៅប្រទេសវៀតណាមដោយចេញដំណើរពីរឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ឆ្ពោះទៅស្រុករមាសហែក ហើយរង់ចាំមើលយប់នេះ ដោយមិនដឹងថា ឈ្មួញវៀតណាមទៅវ៉ៃប៉ាស់ស្ព័រឆ្លងដែនចេញទៅប្រទេសវៀតណាមតាមច្រកណាទេ គឺចៀសមិនរួចវ៉ៃប៉ាស្ព័រទៅរស់នៅវៀតណាមយ៉ាងរំភើយ ដោយចៀសមិនរួចឡើយ ។
មហាជននៅទីនោះថា គ្មានអ្វីធំជាងលោកតាប្រាក់ទេ មានលុយទិញយក្សជិះ…ទិញយក្សប្រើម៉ាសេរី ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕














ចែករំលែកព័តមាននេះ