ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជនភៀសសឹករត់ម៉ារ៉ាតុង ក្នុងតំបន់សមរភូមិជួរមុខ

8 ម៉ោង មុន

ខេត្តព្រះវិហារ៖ ជនភៀសសឹកជាច្រើននាក់ បានចូលរួមរត់ម៉ារ៉ាតុង ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួន ក្នុងតំបន់សមរភូមិជួរមុខ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា…

ខេត្តព្រះវិហារ៖ ជនភៀសសឹកជាច្រើននាក់ បានចូលរួមរត់ម៉ារ៉ាតុង ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួន ក្នុងតំបន់សមរភូមិជួរមុខ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រវិហារ បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ «រត់ដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួនដែលកំពុងស្នាក់នៅទីនោះ តាមរយៈការរត់រួមគ្នា ពួកគាត់មិនត្រឹមតែបានហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរបទពិសោធ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គីភាព និងក្តីសង្ឃឹម។

កម្មវិធីកីឡារត់ម៉ារ៉ាតុងខាងលើ ជាលទ្ធផលទទួលបាន៖
ផ្នែកស្ត្រី៖

  • លេខ១ បានទៅលើ លេខសម្គាល់ ១៧២ ឈ្មោះ លឿ រដ្ឋា
  • លេខ២ បានទៅលើ លេខសម្គាល់ ១៧៤ ឈ្មោះ ផា សោភា
  • លេខ៣ បានទៅលើ លេខសម្គាល់ ១៥១ ឈ្មោះ នួង លីលី
    ផ្នែកបុរស៖
  • លេខ១ បានទៅលើ លេខសម្គាល់ ២១០ ឈ្មោះ រ័ត្ន វុទ្ធី
  • លេខ២ បានទៅលើ លេខសម្គាល់ ១៩៣ ឈ្មោះ ស្រួច សារឿន
  • លេខ៣ បានទៅលើ លេខសម្គាល់ ០៥៩ ឈ្មោះ ឃ្លាំង វិថាន

សូមបញ្ជាក់ថា ជ័យលាភីពីលេខ១​ដល់លេខ១០ ទទួលបានថវិកាមួយចំនួនជាការលើកទឹកចិត្តផងដែរ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ