ខេត្តបន្ទាយមានជ័យ៖ ពិធីបួងសួងសុំសេចក្តីសុខជូនប្រជាជនកម្ពុជា ជាពិសេសវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារ ពីការឈ្លានពានទឹកដីពីប្រទេសថៃ បានប្រារព្ធធ្វើឡើង នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថានាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញបួងសួងដើម្បី សុំសេចក្តីសុខជូនប្រជាជនកម្ពុជា ជាពិសេសវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារ ពីការឈ្លានពានទឹកដីពីប្រទេសថៃ នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមប្រតិភូអមដំណើរឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមនឹងអភិបាលរង មន្ទីរ អង្គភាព ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ។
ចែករំលែកព័តមាននេះ