ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​៖ ​សម័យ​តេ​ជោ​ធិ​បតី កម្ពុជា​បាន​ស្គាល់​សុខ​សន្ដិភាព​ពេល​លេញ​យូរអង្វែង​ជាង​ពេល​ណា​ៗ​ទាំងអស់

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​គូសបញ្ជាក់​ថា​សម័យ​តេ​ជោ​ធិ​បតី កម្ពុជា​បាន​ស្គាល់​សុខ​សន្ដិភាព​ពេល​លេញ​យូរអង្វែង​ជាង​ពេល​ណា​ៗ​ទាំងអស់។ ក្នុង​សន្និសីទ​សារព័ត៌មាន បង្ហាញ​បច្ចុប្បន្នភាព​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​ថៃនៅ​​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​គូសបញ្ជាក់​ថា​សម័យ​តេ​ជោ​ធិ​បតី កម្ពុជា​បាន​ស្គាល់​សុខ​សន្ដិភាព​ពេល​លេញ​យូរអង្វែង​ជាង​ពេល​ណា​ៗ​ទាំងអស់។

ក្នុង​សន្និសីទ​សារព័ត៌មាន បង្ហាញ​បច្ចុប្បន្នភាព​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​ថៃ
នៅ​​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥​ឯកឧត្តម​ប៉ែន បូ​ណា​បាន​លើក​ឡើង​ថា ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ដ្រ​៥០០​ឆ្នាំ​មកនេះ មាន​តែ​សក​រាជ្យ​តេ​ជោ​ធិ​បតី​ទេ ដែល​កម្ពុជា​បាន​ទទួលស្គាល់​នូវ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់​។

ឯកឧត្តម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្នុង​ប្រវត្តិសាស្ដ្រ​សម័យ​ទំនើប​ជាង​៥០០​ឆ្នាំ​ចុង​ក្រោយ យើង​គិត​ចាប់ពី​ក្រោយ​សម័យ​អង្គរ​មក កម្ពុជា​ក្នុង​សករាជ​តេ​ជោ​ធិ​បតី បាន​ស្គាល់​ការ​អភិវឌ្ឍ​លូតលាស់​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់​»​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​បាន​លើក​ឡើង​ថា​សម័យ​តេ​ជោ​ធិ​បតី កម្ពុជា​បាន​ស្គាល់​សុខ​សន្ដិភាព​ពេល​លេញ​យូរអង្វែង​ជាង​ពេល​ណា​ៗ​ទាំងអស់​។ កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ស្រួល និង​បាន​ឆាប់រហ័ស​ជាង​ពេល​ណា​ៗ​ទាំងអស់​។

លើស​ពី​នេះ កម្ពុជា​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​សម្បូរ​បែប ទំនើប​។ កូន​ខ្មែរ​ក៏​មានឱកាស​បាន​រៀនសូត្រ បាន​ចេញ​ទៅ​ក្រៅប្រទេស និង​បាន​ស្គាល់​ភាព​សប្បាយ​រីករាយ​ជាង​ពេល​ណា​ឯ​ទាំងអស់​។
អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ បាន​អះអាង​ទៀត​ថា ទាំង​អស់នេះ​ជា​ការ​ពិត​ដែល​អាច​ផ្ទៀត​ផ្ទាត់​បាន ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន​នោះ​ឡើយ នូវ​អ្វី​ដែល​កម្ពុជា​មាននៅ​ពេល​បច្ចុប្បន្ន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ