ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូអន្តរជាតិមើលឃើញជាក់ស្តែងពីឧបសគ្គផ្សេងៗបណ្តាលមកពីភាគីថៃរាំងស្កាត់ប្រជាជនកម្ពុជាមិនឱ្យវិលត្រឡប់ចូលទៅកាន់លំនៅឋានរបស់ពួកគេវិញបាន

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​អន្តរជាតិ​មាន​ទាំង​អង្គទូត និង​សង្គម​ស៊ី​វិល​បាន​មើលឃើញ​ពី​ឧបសគ្គ​ផ្សេង​ៗ បណ្តាល​មក​ពី​ភាគី​ថៃ​ការ​រាំង​ស្កាត់​ប្រជាជន​កម្ពុជា មិន​ឱ្យ​វិល​ត្រឡប់​ចូល​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​វិញ​បាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ជុំ សុន្ទរី…

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​អន្តរជាតិ​មាន​ទាំង​អង្គទូត និង​សង្គម​ស៊ី​វិល​បាន​មើលឃើញ​ពី​ឧបសគ្គ​ផ្សេង​ៗ បណ្តាល​មក​ពី​ភាគី​ថៃ​ការ​រាំង​ស្កាត់​ប្រជាជន​កម្ពុជា មិន​ឱ្យ​វិល​ត្រឡប់​ចូល​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​វិញ​បាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​ក្រសួង​ការ​បទេស បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​បណ្តា​អង្គទូត តំណាង​ទីភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​បរទេស ដែល​ធ្វើការ​លើ​ការងារ​មីន​មនុស្សធម៌ សរុប​ប្រមាណ​ជា​៦០​រូប ដឹកនាំ​ដោយ​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គណៈប្រតិភូ​បាន​ទៅ​ទស្សនា​នៅ​តាម​តំបន់​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​នៅ​ទីនោះ​ហើយ​គេ​បាន​មើលឃើញ​ពី​លួស​បន្លា ដែល​ត្រូវ​បាន​ដាក់​ពង្រាយ ការ​ដាក់​របាំង​រាំងផ្លូវ រួម​នឹង​ឧបសគ្គ​ផ្សេង​ៗ​ទៀត ក្រោម​ស្នាដៃ​របស់​យោធា​ថៃ ជា​ការ​រាំង​ស្កាត់​ប្រជាជន​កម្ពុជា​មិន​ឱ្យ​វិល​ត្រឡប់​ចូល​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​វិញ​បាន ។

ឯកឧត្តម ជុំ សុន្ទរី បានឱ្យ​ដឹង​ដែរ​ថា គណៈប្រតិភូ​ខាងលើ​ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដល់ទី​តាំង​នៃ​ការ ទម្លាក់​គ្រប់​បែក​ក្នុង​ខេត្តឧត្តរមានជ័យ ហើយ​ក្នុង​នោះ​ក៏​មាន​វត្ត​ប្រាសាទ​តា​មាន់​សែន​ជ័យ រួម​នឹង​តំបន់ រង​គ្រោះ​ដោយ​គ្រាប់បែក​ប្រភេទ MK-84 នៅ​ភូមិ​ថ្ម​ដូន​ផង​ដែរ ដោយ​ក្នុង​ឱកាស​នេះ​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អះអាង​ជា​ថ្មី​ម្តងទៀត​អំពី​ការ​តាំងចិត្ត​ដ៏​ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​ចំពោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ខណៈ​ដែល​គណៈប្រតិភូ​បាន​សម្តែង​ក្តី​រំពឹង​ថា សន្តិភាព​ដ៏​ពេញលេញ និង​ស្ថិរភាព​នឹង​ត្រូវ​បាន​ស្តារ​មក​វិញ នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​កម្ពុជា បាន​វិល​ត្រឡប់​នៅ​កាន់​លំនៅ​ឋាន​របស់​ខ្លួន​វិញ​ប្រកបដោយ​សុវត្ថិភាព ដោយ​គណៈប្រតិភូ​បាន​គូសបញ្ជាក់​ថា ការ​អនុវត្ត​ដោយ​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​តែ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ឆ្ពោះទៅ​រក​សន្តិភាព​ដ៏​ស្ថិតស្ថេរ និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ព្រំដែន ។

ឯកឧត្តម ជុំ សុន្ទរី បាន​គូសបញ្ជាក់​ថា កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​របស់​បណ្តា​អង្គទូត និង​សូម​ប្រកាស​ពី​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​បទ​ឈប់​បាញ់ ៕