ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសង្ឃឹមថា កិច្ចប្រជុំវិសាមញ្ញព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ស្អែកនឹងទទួលលទ្ធផលល្អ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា សម្តែង​ក្តី​សង្ឃឹមថា កិច្ចប្រជុំ​វិ​សាម​ម​ញ្ញ​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥ របស់​កម្ពុជា ជាមួយនឹង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​តរបស់​ថៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា សម្តែង​ក្តី​សង្ឃឹមថា កិច្ចប្រជុំ​វិ​សាម​ម​ញ្ញ​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥ របស់​កម្ពុជា ជាមួយនឹង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​តរបស់​ថៃ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ស្អែក​នេះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥​នេះ លោក​ជំទាវ​ឧត្តម សេនីយ៍​ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​មាន​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​តរបស់​ថៃ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ សរ គឹ​ម​ប៉ាក់ ប្រធាន​ក្រុម​លេខា​ភាគី​កម្ពុជា និង​វរ​នា វី​ឯក គិ​ទិ​ផុ​ន គុណ​សិរិ​ប៉ន​ញ៉ូ ប្រធាន​ក្រុម​លេខា​ភាគី​ថៃ ។

ក្រោយ​បើក​កិច្ចប្រជុំ ភាគី​ទាំង​ពីរ​បាន​ពិនិត្យ​លើ​ចំណុច​លម្អិត​លើ​កំណត់ហេតុ​ព្រមព្រៀង​ដែល​ជា​លទ្ធផល​បន្ទាប់​ពី​កិច្ច​ពិភាក្សា​គ្នា​រួច​មក កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​តរបស់​ថៃ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥​របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​តរបស់​ថៃ នៅ​ថ្ងៃស្អែក​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ។

លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​គូសបញ្ជាក់​ថា ៖«​កម្ពុជា​សង្ឃឹមថា កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃស្អែក និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​បន្ថែម​ទៀត ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំង​ពីរ​អនុ​វត្តបទ​ឈប់​បាញ់ ឲ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ ព្រមទាំង​នាំ​មក​នូវ​សន្តិភាព ស្ថេ​រ​ភាព និង ស្ថានភាព​ប្រក្រតី​ភាព​វិល​ត្រឡប់​មក​វិញ​ឆាប់រហ័ស​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ បាន​អះអាង​ថា កម្ពុជា​នៅ​តែ​បន្ត​អំពាវនាវ​ដល់​ភាគី​ថៃ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ដោយ​ប្រគល់​មក​វិញ​នូវ​ទាហាន​កម្ពុជា​ចំនួន​១៨​រូប ដែល​ខ្លួន​បាន​ចាប់​ដោយ​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា ដើម្បី​ឲ្យ​ពួក​គាត់​បាន​វិល​មក​ជួប ក្រុម​គ្រួសារ​គាត់​វិញ​ដែល​កំពុង​តែ​ទន្ទឹង​រង​ចាំ​ទាំងថ្ងៃទាំងយប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ