ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ដំរី​ញី​ឈ្មោះ​«​ឡាក់​គី​» បាន​ស្លា.ប់​ហើយ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សេចក្ដី​ក្រៀមក្រំ និង​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន អំពី​ការ​ស្លាប់​ដំរី​ញី​ជាទី​ស្រឡាញ់​ឈ្មោះ​«​ឡាក់​គី​» នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែសីហា…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សេចក្ដី​ក្រៀមក្រំ និង​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន អំពី​ការ​ស្លាប់​ដំរី​ញី​ជាទី​ស្រឡាញ់​ឈ្មោះ​«​ឡាក់​គី​» នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែសីហា បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ភ្លាម​ៗ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។

ក្រុម​ពេទ្យសត្វ​របស់​យើង​បាន​ផ្តល់​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ប៉ុន្តែ​ទោះបីជា​បាន​ប្រឹងប្រែង​ព្យាយាម​អស់ពី​សមត្ថភាព​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​ឡាក់​គី​បាន​។ លោក​ទ្រី ស៊ី​ថេ​ង ដែល​ជា​ហ្ម​របស់​ឡាក់​គី បាន​បន្ត​ជួយ​ថែទាំ​«​ឡាក់​គី​»​បើ​ទោះបីជា​បាន​ចាក​ចេញពី Wildlife Alliance ហើយ​ក៏​មាន​វត្ត​មាននៅ​ជាប់​ជាមួយ​ឡាក់​គី នៅ​ពេល​មាន​អាកា​រៈ​ជំងឺ​ផង​ដែរ​។

ក្នុង​ឱកាស​នេះ រដ្ឋបាល​ព្រៃឈើ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​លះបង់​របស់​ក្រុម​អ្នក​ថែទាំ ពេទ្យសត្វ និង​បុគ្គលិក​ទាំងអស់​នៅ​មជ្ឈមណ្ឌល​ភ្នំ​តា​ម៉ៅ ជា​ពិសេស លោក ទ្រី ស៊ី​ថេ​ង ដែល​ប្រៀប​ដូច​ជា​ឪពុក​ដែល​បាន​ផ្តល់​ក្តី​ស្រឡាញ់​និង​ការ​ថែទាំ​«​ឡាក់​គី​» ប្រកបដោយ​វិជ្ជាជីវៈ​យ៉ាង​ខ្ជាប់ខ្ជួន​ពេញ​មួយ​ជីវិត​។ យើងខ្ញុំ​ទាំងអស់​គ្នា​ក៏​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​ហ្ម​ថែទាំ​ដំរី ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ស្រឡាញ់​ដំរី​«​ឡាក់​គី​» ទាំងអស់ ចំពោះ​ការ​បាត់បង់​ដំរី​ដែល​ជា​និមិត្តរូប​មួយ​ដ៏​សំខាន់​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។

សម្រាប់​រយៈពេល​ជាង ២៦​ឆ្នាំ​នៃ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដំរី «​ឡាក់​គី​» បាន​វិ​វត្ត​ពី​កូន​ដំរី​តូច​មួយ ទៅ​ជា​និមិត្តរូប​នៃ​ភាព​អង់អាច ភាព​ទន់ភ្លន់ និង​បាន​បំផុសគំនិត​ឱ្យ​សាធារណជន​មានការ​ស្រឡាញ់ និង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខុមាលភាព​ដំរី និង​ការ​អភិរក្ស​សត្វព្រៃ​។

រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​ប្តេជ្ញា​ការពារ និង​ថែរក្សា​សត្វព្រៃ​នៅ​កម្ពុជា និង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ បន្ត​ចូលរួម​គាំទ្រ​កិច្ចការ​អភិរក្ស​សត្វព្រៃ និង​ការងារ​ថែទាំ​សត្វ​នៅ​មជ្ឈមណ្ឌល​ភ្នំ​តា​ម៉ៅ ដើម្បី​ជំរុញ​ការ​យកចិត្តទុកដាក់​លើ​ធនធាន​សត្វព្រៃ​របស់​យើង ឱ្យ​បាន​ដូច​ដំរី​«​ឡាក់​គី​»​ក្នុង​ពេល​កន្លង​មក​៕​

គួររំលឹកថា មហាជន​រំជួលចិត្ត​! ដំរី​ឡាក់​គីរ​ត់ត្រុក​ៗ​តាម​ឃាត់​ដំណើរ​អ្នក​មើលថែ ដែល​ឈប់​ពី​ការងារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ