ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​និង​​កម្ទេ.ច​ចោល​ត្រី​សាល​ម៉ុ​ន​ខូចគុណភាព​ជាង​៣​តោន និង​គ្រឿងក្នុង​មាន់​ជាង​២​តោន

12 ម៉ោង មុន

ត្រី​សាល​ម៉ុ​ន ជាង ៤​តោន គ្រឿងក្នុង​មាន់​ជាង ២​តោន​រួម​ជាមួយ​ផលិតផល​ខូចគុណភាព​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក​ឃើញ និង កំទេច​ចោល នៅ​ខេត្តកំពុងធំ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង…

ត្រី​សាល​ម៉ុ​ន ជាង ៤​តោន គ្រឿងក្នុង​មាន់​ជាង ២​តោន​រួម​ជាមួយ​ផលិតផល​ខូចគុណភាព​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក​ឃើញ និង កំទេច​ចោល នៅ​ខេត្តកំពុងធំ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។

នេះ​បើ​តាម​ការ​ផ្សាយ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់ ថា ក​.​ប​.​ក នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​។

ក្រោម​ការ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ធំ សហការ​ជាមួយ មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ធំ មន្ត្រី​នៃ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ និង​នគរបាល​ប្រឆាំង​បទ​ស្មើ​ស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​មាន​ហានិភ័យ​ដែល​បាន​ដឹក​តាម​រថយន្តក្រុង​១​គ្រឿង មាន​ដូច​ជា ត្រី​សាល​ម៉ុ​ន ចំនួន ១៤០​កេស ស្មើនឹង ៣០១០​គីឡូក្រាម គឿ​ង​ក្នុង​សត្វ​មាន់ ចំនួន ២១០​កេស ស្មើនឹង ២៥២០​គីឡូក្រាម ទឹក​សុ​ី​អុ​ី​វ ចំនួន ១០០​ប៊ីដុង ស្មើនឹង ៤០០​លី​ត្រ វ៉ា​សា​ប៊ិ ចំនួន ២​កេស ស្មើនឹង ១០០​គីឡូក្រាម សរុប​ចំនួន ៥,៦៣០​គីឡូក្រាម និង ៤០០​លី​ត្រ ។

ជា​លទ្ធផល ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​ថា​ទំនិញ​ទាំងអស់​បាន​ខូចគុណភាព ដោយសារ​ការ​ដឹក​ជញ្ជូន និង​ការ​រក្សា​ទុក ពុំ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​បច្ចេកទេស​។ ហេតុនេះ​ព្រះរាជអាជ្ញា​រង​ក៏​បាន​អនុញ្ញាត​ឱ្យ​រឹបអូស​ដើម្បី​ធ្វើការ​កម្ទេច​ចោល​ទៅ​តាម​នីតិវិធី​”​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ