ខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ នាំយកម៉ូតូ ៧គ្រឿងជូនដល់វីរកងទ័ពសមរភូមិមុខនៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាថ្ងៃទី២៤ ខែសីហានេះ ។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំក្រុម ការងារ នាំយកម៉ូតូចំនួន៧គ្រឿង ជូនដល់វីរកងទ័ពសមរភូមិមុខនៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។
«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន» ៕

ចែករំលែកព័តមាននេះ