ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរកងទ័ពសមរភូមិមុខទិសព្រះវិហារ ទទួលបាន​ស្បៀងអាហារ និងថវិកា ពីមហាគ្រួសារខេត្តរតនគិរី

1 ថ្ងៃ មុន

ខេត្តរតនគិរី៖ វីរកងទ័ពសមរភូមិមុខទិសព្រះវិហារ ទទួលបាន​គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីមហាគ្រួសារខេត្តរតនគិរី តាមរយៈអាជ្ញាធរខេត្តរតនគិរី។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣​ ខែសីហា…

ខេត្តរតនគិរី៖ វីរកងទ័ពសមរភូមិមុខទិសព្រះវិហារ ទទួលបាន​គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីមហាគ្រួសារខេត្តរតនគិរី តាមរយៈអាជ្ញាធរខេត្តរតនគិរី។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៥​ ឯកឧត្តម​ ញ៉ែម​ សំអឿន​ អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានដឹកនាំប្រតិភូខេត្តរតនគិរី​នាំយកស្បៀងអាហារនិងថវិកា ដែលជាអំណោយដែលបានមកពីប្រជាពលរដ្ឋនិងសម្បុរសជនក្នុងខេត្តរតនគិរីជូនវីរកងទ័ពសមរភូមិមុខទិសព្រះវិហារ​។

ស្បៀងអាហារនិងថវិកាទាំងនេះប្រគល់ជូននៅកងពលធំ​ អន្តរាគមន៍លេខ៣​ សមរភូមិមុខនិងកងពលលេខ១២៨ ភូមិភាគ១ និងទីបញ្ជាការស្រាលភូមិភាគ១ ទិសព្រះវិហារ​។ ​

ជាមួយគ្នានោះ ឯកឧត្តម​ អភិបាលក៏បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ សរុប ១១០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា​​ និងឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យខេត្ត​ព្រះវិហារ​ផងដែរ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ