ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចិន​០៣​នាក់ កាន់កា.ប់​អាវុធ​ខ្លី​គ្មាន​ការ​អនុញ្ញាត មាន​សម្ភារៈ​សង្ស័យ​ធ្វើ​សកម្មភាព​ចាប់ជំរិត និង​រក្សា​ទុក​គ្រឿងញៀ.ន

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំ​បូល​បាន ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ដោយ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត ១​គ្រឿង ម៉ាក​Toyota Alphard បើកបរ​ដោយ​ជនជាតិ​ខ្មែរ នៅ​ក្នុង​រថយន្ត​មាន​គ្នា​ចំនួន​២​នាក់ ខណៈនោះ​សមត្ថកិច្ច​បាន​ឆែក​ឃើញ​ក្នុង​រថយន្ត​មាន​កាបូប​ខ្មៅ​១ មាន​សម្ភារៈ​មួយ​ចំនួន អាច​ជាម​ធ្បោ​បាយ​សម្រាប់​ចាប់ជំរិត ទើប​សមត្ថកិច្ច​បាន​សួរនាំ​ជនជាតិ​ខ្មែរ​ទាំងនេះ ហើយ​បន្ត​ស្រាវជ្រាវ​លុះដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ១៥ និង​៣០​នាទី សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ០៣​នាក់ នៅផ្ទះ​លេខ​C០៥ ផ្លូវ​លេខ​០១ បុរី​អេស អិន អូ ភូមិ​រំដួល​ជើង សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជ​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ៖ អាវុធ​ខ្លី ០១​ដើម​ម៉ាក ZORAKI M906T លេខ A3YZR17YSO1-2400144, បង់​ចំនួន ០១, គ្រាប់​ចំនួន ០៤​គ្រាប់ លេខ​៣២, ស៊ី​ឡង់​សឺ ចំនួន ០១, កុំព្យូទ័រ​លេប​ថប ចំនួន ០១​គ្រឿង​, ទូរ​សព្ទ​ដៃ ចំនួន ០៤​គ្រឿង​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន ០២​គ្រឿង (​តូច ០១,​ធំ ០១), លេប​ថប ចំនួន ០១​គ្រឿង ម៉ាក​LENOVO ពណ៌​ខ្មៅ​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មួយ​ចំនួន​តូច​, ឧបករណ៍​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ឧបករណ៍​សម្រាប់​ចូក​គ្រឿងញៀន ចំនួន ០២, លិខិតឆ្លងដែន ចំនួន ០១, បណ្ណ​បើកបរ​ចំនួន ០១​សន្លឹក​, កាត​ជនជាតិ​ចិន ចំនួន ០២​សន្លឹក​, កាត​ជនជាតិ​វៀតណាម​ចំនួន ០១​សន្លឹក​, ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន បំពង់​ទុយោ មួយ​ចំនួន​, ដំបង​ឆក់​ចំនួន​០២ ខ្នោះ​ចំនួន​០២ ស្ព្រា​យ​បាញ់​ភ្នែក ចំនួន​០៦ កំប៉ុង​. វិទ្យុទាក់ទង​ចំ នួន​០២​គ្រឿង ខ្សែ​រិ​ត​ពី​ជ័រ ០១​ថង់ និង​ដំបង​ដែក​រលាស់​០១​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ជនជាតិ​ចិន​០៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន និង​យក​មក​សាកសួរ បន្ត​នីតិវិធី​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ