ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​យក​ថ្ងៃ​ទី​១២ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​១២ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ក្នុង​គោលបំណង​លើកតម្កើង​នូវ​វីរភាព​ដ៏​អង់អាច និង​គុណ​បំណាច់​ដ៏​ធំធេង​របស់​អតីត​យុទ្ធ​ជន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​១២ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ក្នុង​គោលបំណង​លើកតម្កើង​នូវ​វីរភាព​ដ៏​អង់អាច និង​គុណ​បំណាច់​ដ៏​ធំធេង​របស់​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ដែល​ចេញ​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ ។

តាម​អនុក្រឹត្យ​ខាងលើ​នេះ គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សង្គម​ស៊ី​វិល គ្រឹះស្ថានសាធារណៈ និង​ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​បំផុសស្មារតី គាំទ្រ​ទិវា​នេះ​ដល់​សាធារណៈជន ដើម្បី​ឱ្យ​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​គំរូ​វីរភាព​អតីត​យុទ្ធ​ជន និង​និវត្តជន នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ