ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បន្ត​ផ្សព្វផ្សាយ​មិន​ពិត​ពី​កម្ពុជា​ដែល​បាន​ព្រមព្រៀង​១៣​ចំណុច​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​សន្ទនា​ប្រកបដោយ​សន្តិភាព

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ថៃ​បាន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា និង​មិន​គោរព​តាម​កិច្ចព្រមព្រៀង​គ្នា​ចំនួន​១៣​ចំណុច​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មាន​តំនាំង​សហរដ្ឋអាមេរិក ចិន​ជា​អ្នក​សង្កេតការណ៍​។ ព័ត៌មាន​ដែល​ថៃ​ផ្សាយ​ដូច​ជា​ការ​ដាក់​មីន​ថ្មី ការ​ចោទ​ថា​កម្ពុជា​ជា​អ្នក​វាយប្រហារ​លើ​ខ្លួន​តាម​ជើងកា​អាស​មុន និង​ព័ត៌មាន​ជា​ច្រើន​ទៀត​។ ទាក់ទិន​នឹង​ករណី​នេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ​ ៖ ​ថៃ​បាន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា និង​មិន​គោរព​តាម​កិច្ចព្រមព្រៀង​គ្នា​ចំនួន​១៣​ចំណុច​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មាន​តំនាំង​សហរដ្ឋអាមេរិក ចិន​ជា​អ្នក​សង្កេតការណ៍​។

ព័ត៌មាន​ដែល​ថៃ​ផ្សាយ​ដូច​ជា​ការ​ដាក់​មីន​ថ្មី ការ​ចោទ​ថា​កម្ពុជា​ជា​អ្នក​វាយប្រហារ​លើ​ខ្លួន​តាម​ជើងកា​អាស​មុន និង​ព័ត៌មាន​ជា​ច្រើន​ទៀត​។

ទាក់ទិន​នឹង​ករណី​នេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​រំលឹក​អំពី​លក្ខខណ្ឌ​មួយ នៃ​កិច្ចព្រមព្រៀង​១៣​ចំណុច ក្នុង​កិច្ចប្រជុំ GBC កន្លង​ទៅ នោះ​គឺ​ការ​ព្រមព្រៀង​រវាង​កម្ពុជា​-​ថៃ មិន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ ខណៈ​ទាក់ទង​នឹង​លក្ខខណ្ឌ​នេះ ត្រូវ​បាន​កម្ពុជា​អនុវត្ត​យ៉ាង​ត្រឹមត្រូវ ហើយ​មិន​ផ្សព្វផ្សាយ និង​មិន​គាំទ្រ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ឡើយ​។

ថ្លែង​ក្នុង​ឱកាស​សង្ខេប​ព័ត៌មាន ស្តី​ពី « លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ » នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥​នេះ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើក​ឡើង​ដូច្នេះ​ថា «​ចំពោះ​កម្ពុជា​គឺ​មិន​គាំទ្រ​ដាច់ខាត​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ចែករំលែក​ព័ត៌មាន​មិន​ពិត ឬ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ណាមួយ​ព្រោះ​ទ​ង្វើ​ទាំង​អស់នេះ មិន​បាន​ជួយ​ដល់​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សតិអារម្មណ៍​សាធារណជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មិន​បង្កើត​បរិយាកាស​អំណោយផល ដល់​កិច្ច​សន្ទនា​ប្រកបដោយ សន្តិភាព​បន្ថែម​ទៀត​»​។

លោក​ជំទាវ​ថា កម្ពុជា​បន្ត​អំពា​នាវ​ឱ្យ​ភាគី​ថៃ​អនុវត្ត​ទៅ​តាម​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំងអស់ ក្នុង​នោះ​ក៏​មានការ​បញ្ជូន​យោធិន​ដែល​ថៃ​ចាប់ខ្លួន​១៨​នាក់ ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ផង​ដែរ​។ ការ​ទាមទារ​ឱ្យ​ដោះ​លែង​នេះ មិនមែន​តែ​កម្ពុជា​ទេ សូ​ម្បី​សហគមន៍​អន្តរជាតិ ក៏​បាន​អំពាវនាវ​ឱ្យ​ថៃ​ដោះ​លែង​ផង​ដែរ ព្រោះ​ថៃ​បាន​ចាប់ខ្លួន យោធិន​កម្ពុជា ៨​ម៉ោង​ក្រោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមាន​។

អ្នកនាំពាក្យ​ក្រសួង​ការពារ​បាន​បន្ថែម​ថា ការ​អនុ​វត្តបទ​ឈប់​បាញ់​បាន​យ៉ាង​ពេញលេញ​របស់​ភាគី​ទាំង​សងខាង​នឹង​ធ្វើ​ឲ្យ​បរិយាកាស​មាន​ភាព​អំណោយផល ឆ្ពោះទៅ​ការ​នាំ​មក​វិញ​នូវ​សន្តិភាព ស្ថិរភាព និង​ប្រក្រតី​ភាព នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​មិន​ត្រឹមតែ​ជា​អ្វី​ដែល​ប្រជាជន​ទាំង​ពីរ​ចង់បាន​នោះ​ទេ ក៏​ប៉ុន្តែ​ពិភពលោក​ទាំងមូល​ក៏​ចង់​ឃើញ​ផង​ដែរ តាម​រយៈ​ការ​ចេញ​សារ​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ និង​ការ​គាំទ្រ​ចំពោះ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ នៃ​គណៈកម្មការ​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC)​។

លោក​ជំទាវ​បាន​បន្ថែម​ថា​កម្ពុជា​បាន​ប្តេជ្ញា​ធ្វើការ​ប្រកបដោយ​ស្ថាបនា ដោយ​ស្មោះត្រង់ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដូច​ជា​អា​មេ​រិ​ក ចិន ដើម្បី​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព​និង​ពេញលេញ និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។

យ៉ាងណា​ក្តី​បើ​តាម​ការ​អះអាង​ពី​អ្នកនាំពាក្យ​ថា ចាប់តាំងពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ មក ក្រសួងការពារជាតិ​សង្កេត​ឃើញ​ថា មានកា​រវិ​វ​ឌ្ឍ​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់ ជា​មូ​យ​នឹង​ការ​ពិភាក្សា​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ ដូច​ជា​កិច្ចប្រជុំ GBC និង RBC ជាដើម​។ ដូច្នេះ​វា​ជា​ការ​ចាំបាច់ ដែល​ភាគី​ទាំង​ពីរ ត្រូវ​តែ​កសាង​លើ​កា​រវិ​វត្ត​វិជ្ជមាន​ទាំងនេះ​ដើម្បី​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព ជា​ពិសេស ការ​នាំ​មក​វិញ​នូវ​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ សម្រាប់​ជា​ប្រយោជន៍​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ